ប្រសិនបើអ្នកកំពុងតែចៀសវាងនូវការកើតបញ្ហា បាក់ទឹកចិត្តអោយបានយូរ អ្នកប្រហែលជាឆ្ងល់ហើយថាហេតុអ្វីបានជាអ្នកមិនអាចបានធូស្បើយសោះ នៅពេលកើតបញ្ហានេះឡើង ។ មនុស្សផ្សេងៗទៀត ដែលអ្នកបានស្គាល់និងកើតជំងឺបាក់ទឹកចិត្តដូចគ្នាប្រហែលជាអាចជា សះស្បើយវិញបានយ៉ាងងាយស្រួលក្នុងរយៈពេលតែ ពីរបីខែក្រោយពីបានព្យាបាល ឬប្រើថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត និងចុងក្រោយពួកគេវិលមករកភាពធម្មតាវិញ ។ ប៉ុន្តែវាហាក់បីដូចជាមិនអាចកើតឡើងចំពោះអ្នកសោះ ។ មិនថាការព្យាបាលបែបណាក៏ដោយដែលអ្នកបានសាកល្បងហើយ អ្នកនៅតែដដែល ។
គ្មានហេតុផលដែលថាមនុស្សមានការស៊ាំនឹងថ្នាំព្យាបាលជំងឺ បាក់ទឹកចិត្តនោះទេ ។ មនុស្សភាគច្រើន ប្រហែលជាផ្សំឡើងពីកត្តាផ្សេងៗពីគ្នាទើបធ្វើអោយការព្យាបាល មានការពិបាក ។ កត្តាមួយចំនួនមិនគ្រប់គ្រងរបស់អ្នកដូចជា ហ្សែនរបស់អ្នកជាដើម ប៉ុន្តែមានកត្តាជាច្រើនទៀតដែលអ្នកអាចគ្រប់គ្រងបាន ។
យោងទៅតាមអ្នកឯកទេសជាច្រើនបានអោយដឹងថាកត្តាខាងក្រោមនេះគឺជា មូលហេតុដែលធ្វើអោយការព្យាបាលជំងឺបាក់ទឹកចិត្តមានភាពពិបាក៖
គ្មានហេតុផលដែលថាមនុស្សមានការស៊ាំនឹងថ្នាំព្យាបាលជំងឺ បាក់ទឹកចិត្តនោះទេ ។ មនុស្សភាគច្រើន ប្រហែលជាផ្សំឡើងពីកត្តាផ្សេងៗពីគ្នាទើបធ្វើអោយការព្យាបាល មានការពិបាក ។ កត្តាមួយចំនួនមិនគ្រប់គ្រងរបស់អ្នកដូចជា ហ្សែនរបស់អ្នកជាដើម ប៉ុន្តែមានកត្តាជាច្រើនទៀតដែលអ្នកអាចគ្រប់គ្រងបាន ។
យោងទៅតាមអ្នកឯកទេសជាច្រើនបានអោយដឹងថាកត្តាខាងក្រោមនេះគឺជា មូលហេតុដែលធ្វើអោយការព្យាបាលជំងឺបាក់ទឹកចិត្តមានភាពពិបាក៖
- មិនប្រើថ្នាំអោយបានត្រឹមត្រូវ និងគ្រប់គ្រាន់៖ ថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្តអាចត្រូវការចំនាយពេលយូរក្នុងការ ប្រើប្រាស់គឺពី ៦ ទៅ៨សប្តាហ៍មុនពេលពួកគេទទួលបានលទ្ធផល ។ ជាអកុសល្យមនុស្សជាច្រើនពេលខ្លះ និងគ្រូពេទ្យបានបោះបង់នូវការប្រើថ្នាំនេះលឿនពេក ។
- មិនទាន់គ្រប់ចំនួន៖ ប្រសិនបើអ្នកមិនប្រើថ្នាំប្រឆាំងការបាក់ទឹកចិត្តទេ គឺគ្មានអ្វីអាចជួយអ្នកបានទេ ។ អ្នកនឹងមិនអាចដឹងថាថ្នាំទាំងនោះធ្វើការយ៉ាងដូចម្តេចទេលុះត្រាតែ អ្នកពិតជាប្រើទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ។
- មិនពេញចិត្តពីផលប៉ះពាល់របស់វា៖ មនុស្សជាច្រើនដែលកើតមានបញ្ហាពីផលប៉ះពាលរបស់ថ្នាំតែងតែលែងប្រើ ថ្នាំនោះតទៅទៀត ។ នេះមិនមែនជាគំនិតល្អនោះទេ ។ ជំនួសមកវិញ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានជំនួយ ។ អ្នកប្រហែលជាអាចលុបបំបាត់ផលប៉ះពាល់ទាំងនោះបាន និងនៅតែអាចទទួលផលពីការប្រើថ្នាំដដែល ។ ជាមួយគ្នានេះដែរ ចូរចាំក្នុងចិត្តថា ផលប៉ះពាល់របស់ថ្នាំនឹងកាត់បន្ថយវិញគ្រប់ពេល ។
- ប្រតិកម្មរបស់ថ្នាំ៖ ចំពោះថ្នាំផ្សេងៗទៀតមិនគួរប្រើចូលគ្នាជាមួយនឹងថ្នាំប្រឆាំងការ បាក់ទឹកចិត្តនោះទេ ។ នៅពេលដែលប្រើវាក្នុងពេលជាមួយគ្នាដូច្នេះ អាចធ្វើអោយថ្នាំណាមួយប៉ុណ្ណោះមានប្រសិទ្ធភាពតែឯងទេ ។ ក្នុងករណីខ្លះ ការមានប្រតិកម្មថ្នាំអាចធ្វើអោយមានការគ្រោះថ្នាក់ធ្ងន់ធ្ងរក៏មាន ។
- ប្រើថ្នាំខុស ឬប្រើក្នុងកំរិតមួយខុស៖ ថ្នាំប្រឆាំងការបាក់ទឹកចិត្តមាននាទីរបស់វាខុសៗពីគ្នា ទៅតាមមនុស្សផ្សេងៗគ្នាដែរ ។ ជាអកុសល្យ គ្មានមធ្យោបាយណាដែលអាចទាយទុកថាតើថ្នាំប្រឆាំងការបាក់ទឹកចិត្ត ធ្វើការបានល្អយ៉ាងណានោះទេប្រសិនបើមិនទាន់សាកប្រើវាសិន ។ ដូច្នេះការឃើញថ្នាំដែលត្រឹមត្រូវ កំរិតប្រើត្រឹមត្រូវអាចកើតមានក្នុងរយៈពេលខ្លីណាមួយប៉ុណ្ណោះ ។ មនុស្សជាច្រើនបានលះបង់ការប្រើថ្នាំទាំងនេះទៅហើយមុនពេលដែលពួក គេបានរកឃើញថ្នាំដែលត្រឹមត្រូវសំរាប់ពួកគេ ។
- ហ្សែនរបស់អ្នក៖ អ្នកស្រាវជ្រាវជាច្រើនបានរកឃើញហ្សែនមួយប្រភេទដែលពួកគេជឿថា ប្រហែលជាមានការពិបាកក្នុងការព្យាបាលនៅពេលដែលមនុស្សនោះកើតបញ្ហា បាក់ទឹកចិត្ត ។
- កត្តាសុខភាពផ្លូវកាយផ្សេងៗទៀត៖ បញ្ហាសុខភាពដូចជាជំងឺបេះដូង មហារីក ឬបញ្ហាក្រពេញThyroid អាចបង្កអោយមានបញ្ហាបាក់ទឹកចិត្តកើតមានឡើង ។ បញ្ហាផ្សេងទៀតដូចជាមិនឃ្លានអាហារក៏អាចជាបញ្ហាដែរ ។ វាមានសារៈសំខាន់ណាស់ដែលថាអ្នកត្រូវតែព្យាបាលឬសគល់នៃបញ្ហាអោយ រួចជាមុនសិនចាំព្យាបាលបញ្ហាបាក់ទឹកចិត្តតាមក្រោយ ។
- គ្រឿងស្រវឹង ឬគ្រឿងញៀន៖ ការប្រើប្រាស់សារធាតុខុសច្បាប់អាចបង្កលក្ខណៈទៅជាការបាក់ទឹកចិត្ត បាន ។ វាក៏អាចជាដើមហេតុមួយធ្វើអោយជំងឺបាក់ទឹកចិត្តរបស់អ្នកកាន់តែ ធ្ងន់ធ្ងរទៅៗ ។ ប្រសិនបើអ្នកកំពុងតែធ្វើដូច្នេះមែនចូរស្វែងរកជំនួយដើម្បីសុខភាព អ្នក ។
- ធ្វើរោគវិនិច្ឆ័យខុស៖ មនុស្សមួយចំនួនអាចធ្វើរោគវិនិច្ឆ័យខុសតាមរយៈការស៊ាំនឹងថ្នាំ ព្យាបាលជំងឺបាក់ទឹកចិត្ត ។ ពួកគេប្រហែលជាអាចមានបញ្ហាអ្វីមួយផ្សេងទៀតដូចជា ជំងឺ Bipolar Disorder ឬជំងឺថប់អារម្មណ៍ខុសធម្មតា ។ នេះគឺជាមូលហេតុដ៏សំខាន់មួយដែលត្រូវធ្វើការជាមួយអ្នកឯកទេសខាង ផ្លូវចិត្ត ។