Marist Education Cambodia, Pailin

នេះគឺសកម្មភាពរបស់ក្រុមបងប្រុសម៉ារី នៅខេត្ដប៉ៃលិន!

MEC គឺបានផ្ដល់អ្វីដែលល្អៗ ជាពិសេសគឺការអប់រំទៅដល់យុវជន និងក្មេងៗក្រីក្រ៕

ផ្ដល់ការអប់រំ

ការអប់រំគឺមានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះយុវជន និងក្មេងៗ៕

ការជួយគ្នាដោយការលះបង់គ្មានការសោកស្ដាយ!

គ្មានអ្វីដែលសំខាន់ជាងទឹកចិត្ដ និងការលៈបង់ដោយចិត្ដស្មោះទេ!

ផ្ដល់ការអប់រំខាងអាកាប្បកិរយាបទល្អៗ!

មនុស្សគ្រប់រូបដែលល្អដោយទៅទ្រព្យសម្បត្ដិ ឋានៈគឺមិនថាល្អទេ តែបើបុគ្គលមានចរិយាមាយាទ អាកាប្បកិយាបទទើបជាមនុស្សដែលប្រសើបំផុត៕

សូមចូលរួមទាំងអស់គ្នា!

ដើម្បីលើកស្ទួយដល់វិស័យអប់រំរបស់យុវជនខ្មែរយើងអោយមានការរីកចំរើនកាន់តែខ្លាំងឡើង៕

ផ្ដល់ការអប់រំខាងអាកាប្បកិរយាបទល្អៗ!

មនុស្សគ្រប់រូបដែលល្អដោយទៅទ្រព្យសម្បត្ដិ ឋានៈគឺមិនថាល្អទេ តែបើបុគ្គលមានចរិយាមាយាទ អាកាប្បកិយាបទទើបជាមនុស្សដែលប្រសើបំផុត៕

ការជួយគ្នាដោយការលះបង់គ្មានការសោកស្ដាយ!

គ្មានអ្វីដែលសំខាន់ជាងទឹកចិត្ដ និងការលៈបង់ដោយចិត្ដស្មោះទេ!

នេះគឺសកម្មភាពរបស់ក្រុមបងប្រុសម៉ារី នៅខេត្ដប៉ៃលិន!

MEC គឺបានផ្ដល់អ្វីដែលល្អៗ ជាពិសេសគឺការអប់រំទៅដល់យុវជន និងក្មេងៗក្រីក្រ៕

ផ្ដល់ការអប់រំ

ការអប់រំគឺមានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះយុវជន និងក្មេងៗ៕

ការជួយគ្នាដោយការលះបង់គ្មានការសោកស្ដាយ!

គ្មានអ្វីដែលសំខាន់ជាងទឹកចិត្ដ និងការលៈបង់ដោយចិត្ដស្មោះទេ!

ការជួយគ្នាដោយការលះបង់គ្មានការសោកស្ដាយ!

គ្មានអ្វីដែលសំខាន់ជាងទឹកចិត្ដ និងការលៈបង់ដោយចិត្ដស្មោះទេ!

សូមចូលរួមទាំងអស់គ្នា!

ដើម្បីលើកស្ទួយដល់វិស័យអប់រំរបស់យុវជនខ្មែរយើងអោយមានការរីកចំរើនកាន់តែខ្លាំងឡើង៕

ផ្ដល់ការអប់រំខាងអាកាប្បកិរយាបទល្អៗ!

មនុស្សគ្រប់រូបដែលល្អដោយទៅទ្រព្យសម្បត្ដិ ឋានៈគឺមិនថាល្អទេ តែបើបុគ្គលមានចរិយាមាយាទ អាកាប្បកិយាបទទើបជាមនុស្សដែលប្រសើបំផុត៕

ការជួយគ្នាដោយការលះបង់គ្មានការសោកស្ដាយ!

គ្មានអ្វីដែលសំខាន់ជាងទឹកចិត្ដ និងការលៈបង់ដោយចិត្ដស្មោះទេ!

នេះគឺសកម្មភាពរបស់ក្រុមបងប្រុសម៉ារី នៅខេត្ដប៉ៃលិន!

MEC គឺបានផ្ដល់អ្វីដែលល្អៗ ជាពិសេសគឺការអប់រំទៅដល់យុវជន និងក្មេងៗក្រីក្រ៕

ផ្ដល់ការអប់រំ

ការអប់រំគឺមានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះយុវជន និងក្មេងៗ៕

ការជួយគ្នាដោយការលះបង់គ្មានការសោកស្ដាយ!

គ្មានអ្វីដែលសំខាន់ជាងទឹកចិត្ដ និងការលៈបង់ដោយចិត្ដស្មោះទេ!

ផ្ដល់ការអប់រំខាងអាកាប្បកិរយាបទល្អៗ!

មនុស្សគ្រប់រូបដែលល្អដោយទៅទ្រព្យសម្បត្ដិ ឋានៈគឺមិនថាល្អទេ តែបើបុគ្គលមានចរិយាមាយាទ អាកាប្បកិយាបទទើបជាមនុស្សដែលប្រសើបំផុត៕

September 11, 2011

វិធី​ថែ​ស្បែក​អ្នកជំងឺ​ទឹកនោមផ្អែម

នៅ​ពេល​ដែល​ត្រូវ​ចៀសវាង​នូវ​ផលវិបាក​របស់​ជំងឺ​ទឹកនោមផ្អែម​ ហាក់បីដូចជា​មានគំនិត​ពីរ​ផ្ទុយ​គ្នា​ថា​ ត្រូវធ្វើ​អោយ​ស្បែក​មាន​សំណើម​ និង​ធ្វើ​អោយ​ស្បែក​ស្ងួត​ ។​

ចូរ​ចាប់ផ្តើម​និយាយ​អំពី​សារៈសំខាន់​នៃ​ការ​ថែទាំ​ធ្វើ​យ៉ាងណា​អោយ​ ស្បែក​មាន​សំណើម​ ។​ នៅ​ពេល​ដែល​កំរិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ ស្បែក​ប្រែ​ក្លាយទៅជា​ខ្វះ​ជាតិ​ទឹក​ និង​ស្ងួត​ ។​ ការ​ដែល​ក្លាយទៅជា​បែប​នេះ​នឹង​អាច​ធ្វើ​អោយ​ស្បែក​ទៅ​ជា​រលាក​ និង​មាន​ស្នាម​ប្រេះ​បាន​ ហើយ​ក៏​ជា​ផលវិបាក​ដ៏​ចម្បង​មួយ​របស់​ជំងឺ​ទឹកនោមផ្អែម​ ។​ នៅ​ពេល​ដែល​ស្បែក​មានការ​ដាច់​រលាត់​ ព្រមទាំង​កំរិត​ជាតិ​ស្ករ​ឡើង​ខ្ពស់​ទៀត​នោះ​ ការ​ប្រឈម​នឹង​ការ​ជ្រៀតចូល​ និង​ឆ្លង​មេរោគ​គឺ​កើតឡើង​កាន់តែ​ខ្លាំង​ ។​
ពេល​ដែល​ស្បែក​មាន​ភាព​សំណើម​គិត​ថា​មាន​សុខភាព​ល្អ​លើ​ស្បែក​ តែ​ការ​សើម​ ឬ​បែកញើស​លើ​ស្បែក​មិនមែន​ចាត់​ទុក​ថា​ល្អ​នោះ​ទេ​ ។​ អ្នក​អប់រំ​ខាង​ជំងឺ​ទឹកនោមផ្អែម​ Teresa​ Pearson,​ និយាយ​ថា​ “​ជា​ពិសេស​សំរាប់​អ្នក​ដែល​ធាត់​ពេក​ ភាព​សើម​ និង​ការ​ឆ្លង​រោគ​ផ្សិត​អាច​កើតឡើង​ទៅ​លើ​ស្បែក​របស់​ពួក​គេ​បាន​”​ ។​

ជំងឺ​ស្បែក​ក៏​កម្រ​មួយ​ឈ្មោះ​ថា​ Necrobiosis​ Lipoidica​ ឃើញ​មាន​កើត​ទៅ​លើ​អ្នកជំងឺ​ទឹកនោម​ផែ្អ​ម​ថ្វីបើ​មានការ​គ្រប់គ្រង​ជាតិ​ ស្ករ​បាន​ល្អ​ហើយ​ក៏​ដោយ​ ។​ វា​អាច​កើតឡើង​មុន​នឹង​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​ទឹកនោមផ្អែម​ដែរ​ ប៉ុន្តែ​ជា​ធម្មតា​វា​ច្រើន​តែ​កើត​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ខាង​មុខ​ ។​

ភាព​មិនធម្មតា​នៃ​ផលវិបាក​របស់​ជំងឺ​ទឹកនោមផ្អែម​ធ្វើ​អោយ​កើតជា​ដំបៅ​ តូចៗ​ រាង​ពងក្រពើ​ ពណ៌​ក្រហម​ក្រមៅ​ ឬ​ត្នោត​ រួម​ទាំង​ផ្ទៃ​ខាងលើ​របស់​វា​ឡើង​ក្រាស់​រលោង​ និង​មាន​ជាយ​ច្បាស់លាស់​ ។​ ដំបៅ​ទាំងនេះ​អាច​ធ្វើ​អោយ​រមាស់​ និង​ឈឺចាប់​ខ្លាំង​ ។​ ប្រសិនបើ​ដំបៅ​នោះ​បែក​វិញ​ ត្រូវ​តែ​រក​ថ្នាំ​ដើម្បី​ព្យាបាល​ជា​បន្ទាន់​ ។​

សព្វ​ថ្ងៃនេះ​ ការ​ព្យាបាល​ត្រូវ​បាន​គិត​ថា​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​ ។​ ក្នុង​ករណី​ខ្លះ​ដូច​ជា​ Necrobiosis​ Lipoidica​ អាច​បាត់​ដោយ​ខ្លួនឯង​ដោយ​មិន​ចាំបាច់​ព្យាបាល​ ។​ ដូច្នេះ​ស្ថានភាព​នៃ​ជំងឺ​នេះ​គឺ​មិន​ផ្អែក​ទៅ​លើ​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ បាន​ល្អ​ដល់​កំរិត​ណា់​នោះ​ទេ​ ហើយ​អ្នកឯកទេស​ជា​ច្រើន​បាន​ដាក់​បំរាម​ថា​ ការ​ឡើង​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​ប្រហែលជា​វិវត្តន៍​ទៅ​ជា​ជំងឺឆ្លង​ផ្សេង ​មួយទៀត​តាម​រយៈ​ការ​កើត​ដំបៅ​លើ​ស្បែក​ ។​
សមាគម​ន៍​ជំងឺ​ទឹកនោមផ្អែម​សហរដ្ឋអាមេរិក​អោយ​ដំបូន្មាន​ដើម្បី​កាត់​បន្ថយ​ ការ​ប្រឈម​នឹង​ផលវិបាក​របស់​ជំងឺ​ទឹកនោមផ្អែម​ទាក់ទង​នឹង​បញ្ហា​ស្បែក​ដូច​ ខាងក្រោម​៖

  • ​ត្រូវធ្វើ​អោយ​ស្បែក​ស្អាត​ និង​ស្ងួត​
  • ​ប្រើ​ម្សៅ​លាប​កន្លែង​ណា​ដែល​អាច​វិវត្តន៍​ទៅ​រក​ភាព​សើម​បាន​
  • ​ត្រូវ​ចៀសវាង​ការ​ងូតទឹក​ក្តៅ​
  • ​ចូរ​ការពារ​ស្បែក​ធ្វើ​យ៉ាង​កុំអោយ​ខ្សោះ​ជាតិ​ទឹក​តាម​រយៈ​ ប្រើ​ក្រែ​ម​លាប​ស្បែក​ និង​ប្រើ​ម៉ាស៊ីន​ឆ្ពង់​នៅ​តាម​ផ្ទះ​ក្នុង​ខែ​ដែល​ក្តៅ​ ឬ​ត្រជាក់​
  • ​រាល់​ការ​មាន​របួស​ទាំងអស់​ត្រូវ​តែ​ព្យាបាល​អោយ​បាន​ឆាប់រហ័ស​ ចៀសវាង​ការ​ប្រើ​សារធាតុ​ណា​ដែល​បង្ក​គ្រោះថ្នាក់​បាន​ដូច​ជា​ជាតិ​អាលកុល​ ឬ​អ៊ីយ៉ូត​ ។​
  • ​ទៅ​ពិគ្រោះ​ជាមួយ​អ្នកឯកទេស​ខាង​ជំងឺ​សើ​ស្បែក​ ដើម្បី​ដោះស្រាយ​បញ្ហា​ស្បែក​របស់​អ្នក​ ។​

ហេតុផល​ ៩​យ៉ាង​ដែល​ជំងឺ​បាក់ទឹកចិត្ត​ពិបាក​ព្យាបាល​ ​

ប្រសិនបើ​អ្នក​កំពុង​តែ​ចៀសវាង​នូវ​ការ​កើត​បញ្ហា​ បាក់ទឹកចិត្ត​អោយ​បាន​យូរ​ អ្នក​ប្រហែលជា​ឆ្ងល់​ហើ​យថាហេតុ​អ្វី​បានជា​អ្នក​មិន​អាច​បាន​ធូ​ស្បើយ​សោះ​ នៅ​ពេល​កើត​បញ្ហា​នេះ​ឡើង​ ។​ មនុស្ស​ផ្សេងៗ​ទៀត​ ដែល​អ្នក​បាន​ស្គាល់​និង​កើត​ជំងឺ​បាក់ទឹកចិត្ត​ដូច​គ្នា​ប្រហែលជា​អាច​ជា​ សះស្បើយ​វិញ​បាន​យ៉ាង​ងាយស្រួល​ក្នុង​រយៈពេល​តែ​ ពីរ​បី​ខែ​ក្រោយ​ពី​បាន​ព្យាបាល​ ឬ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់ទឹកចិត្ត​ និង​ចុង​ក្រោយ​ពួក​គេ​វិល​មក​រក​ភាព​ធម្មតា​វិញ​ ។​ ប៉ុន្តែ​វា​ហាក់បីដូចជា​មិន​អាច​កើតឡើង​ចំពោះ​អ្នក​សោះ​ ។​ មិន​ថា​ការ​ព្យាបាល​បែប​ណា​ក៏​ដោយ​ដែល​អ្នក​បាន​សាកល្បង​ហើយ​ អ្នក​នៅ​តែ​ដដែល​ ។​
គ្មាន​ហេតុផល​ដែល​ថា​មនុស្ស​មានការ​ស៊ាំ​នឹង​ថ្នាំ​ព្យាបាល​ជំងឺ​ បាក់ទឹកចិត្ត​នោះ​ទេ​ ។​ មនុស្ស​ភាគច្រើន​ ប្រហែលជា​ផ្សំ​ឡើង​ពី​កត្តា​ផ្សេងៗ​ពី​គ្នា​ទើប​ធ្វើ​អោយ​ការ​ព្យាបាល​ មានការ​ពិបាក​ ។​ កត្តា​មួយ​ចំនួន​មិន​គ្រប់គ្រង​របស់​អ្នក​ដូច​ជា​ ហ្សែ​ន​របស់​អ្នក​ជាដើម​ ប៉ុន្តែ​មាន​កត្តា​ជា​ច្រើន​ទៀត​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​ ។​
យោង​ទៅ​តាម​អ្នកឯកទេស​ជា​ច្រើន​បានអោយ​ដឹង​ថា​កត្តា​ខាងក្រោម​នេះ​គឺជា​ មូលហេតុ​ដែល​ធ្វើ​អោយ​ការ​ព្យាបាល​ជំងឺ​បាក់ទឹកចិត្ត​មាន​ភាព​ពិបាក​៖
  1. ​មិន​ប្រើ​ថ្នាំ​អោយ​បាន​ត្រឹមត្រូវ​ និង​គ្រប់គ្រាន់​៖​ ថ្នាំ​ប្រឆាំង​នឹង​ការ​បាក់ទឹកចិត្ត​អាច​ត្រូវការ​ចំនាយពេល​យូរ​ក្នុង​ការ​ ប្រើប្រាស់​គឺ​ពី​ ៦​ ទៅ​៨​ស​ប្តា​ហ៍​មុន​ពេល​ពួក​គេ​ទទួល​បាន​លទ្ធផល​ ។​ ជា​អ​កុស​ល្យ​មនុស្ស​ជា​ច្រើន​ពេល​ខ្លះ​ និង​គ្រូពេទ្យ​បាន​បោះបង់​នូវ​ការ​ប្រើ​ថ្នាំ​នេះ​លឿន​ពេក​ ។​
  2. មិន​ទាន់​គ្រប់​ចំនួន​៖​ ប្រសិនបើ​អ្នក​មិន​ប្រើ​ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត​ទេ​ គឺ​គ្មាន​អ្វី​អាច​ជួយ​អ្នក​បាន​ទេ​ ។​ អ្នក​នឹង​មិន​អាច​ដឹង​ថា​ថ្នាំ​ទាំងនោះ​ធ្វើការ​យ៉ាងដូចម្តេច​ទេ​លុះត្រាតែ​ អ្នក​ពិតជា​ប្រើ​ទៅ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ ។​
  3. មិន​ពេញចិត្ត​ពី​ផល​ប៉ះពាល់​របស់​វា​៖​ មនុស្ស​ជា​ច្រើន​ដែល​កើត​មាន​បញ្ហា​ពី​ផល​ប៉ះពាល​របស់​ថ្នាំ​តែងតែ​លែង​ប្រើ ​ថ្នាំ​នោះ​តទៅ​ទៀត​ ។​ នេះ​មិនមែន​ជា​គំនិតល្អ​នោះ​ទេ​ ។​ ជំនួស​មក​វិញ​ អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ជំនួយ​ ។​ អ្នក​ប្រហែលជា​អាច​លុប​បំបាត់​ផល​ប៉ះពាល់​ទាំងនោះ​បាន​ និង​នៅ​តែ​អាច​ទទួលផល​ពី​ការ​ប្រើ​ថ្នាំ​ដដែល​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ ចូរ​ចាំ​ក្នុង​ចិត្ត​ថា​ ផល​ប៉ះពាល់​របស់​ថ្នាំ​នឹង​កាត់​បន្ថយ​វិញ​គ្រប់ពេល​ ។​
  4. ប្រតិកម្ម​របស់​ថ្នាំ​៖​ ចំពោះ​ថ្នាំ​ផ្សេងៗ​ទៀត​មិន​គួរ​ប្រើ​ចូល​គ្នា​ជាមួយនឹង​ថ្នាំ​ប្រឆាំង​ការ​ បាក់ទឹកចិត្ត​នោះ​ទេ​ ។​ នៅ​ពេល​ដែល​ប្រើ​វា​ក្នុង​ពេល​ជាមួយ​គ្នា​ដូច្នេះ​ អាច​ធ្វើ​អោយ​ថ្នាំ​ណាមួយ​ប៉ុណ្ណោះ​មាន​ប្រសិទ្ធភាព​តែឯង​ទេ​ ។​ ក្នុង​ករណី​ខ្លះ​ ការ​មាន​ប្រតិកម្ម​ថ្នាំ​អាច​ធ្វើ​អោយ​មានការ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ក៏​មាន ​ ។​
  5. ប្រើ​ថ្នាំ​ខុស​ ឬ​ប្រើ​ក្នុង​កំរិត​មួយ​ខុស​៖​ ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត​មាន​នាទី​របស់​វា​ខុសៗ​ពី​គ្នា​ ទៅ​តាម​មនុស្ស​ផ្សេងៗ​គ្នា​ដែរ​ ។​ ជា​អ​កុស​ល្យ​ គ្មាន​មធ្យោបាយ​ណា​ដែល​អាច​ទាយ​ទុក​ថា​តើ​ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត​ ធ្វើការ​បាន​ល្អ​យ៉ាងណា​នោះ​ទេ​ប្រសិនបើ​មិន​ទាន់​សាក​ប្រើ​វា​សិន​ ។​ ដូច្នេះ​ការ​ឃើញ​ថ្នាំ​ដែល​ត្រឹមត្រូវ​ កំរិត​ប្រើ​ត្រឹមត្រូវ​អាច​កើត​មាន​ក្នុង​រយៈពេល​ខ្លី​ណាមួយ​ប៉ុណ្ណោះ​ ។​ មនុស្ស​ជា​ច្រើន​បាន​លះបង់​ការ​ប្រើ​ថ្នាំ​ទាំងនេះ​ទៅ​ហើយ​មុន​ពេល​ដែល​ពួក​ គេ​បាន​រក​ឃើញ​ថ្នាំ​ដែល​ត្រឹមត្រូវ​សំរាប់​ពួក​គេ​ ។​
  6. ​ហ្សែ​ន​របស់​អ្នក​៖​ អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​រក​ឃើញ​ហ្សែ​ន​មួយ​ប្រភេទ​ដែល​ពួក​គេ​ជឿ​ថា​ ប្រហែលជា​មានការ​ពិបាក​ក្នុង​ការ​ព្យាបាល​នៅ​ពេល​ដែល​មនុស្ស​នោះ​កើត​បញ្ហា​ បាក់ទឹកចិត្ត​ ។​
  7. ​កត្តា​សុខភាព​ផ្លូវ​កាយ​ផ្សេងៗ​ទៀត​៖​ បញ្ហា​សុខភាព​ដូច​ជា​ជំងឺ​បេះដូង​ មហារីក​ ឬ​បញ្ហា​ក្រពេញ​Thyroid​ អាច​បង្ក​អោយ​មាន​បញ្ហា​បាក់ទឹកចិត្ត​កើត​មាន​ឡើង​ ។​ បញ្ហា​ផ្សេង​ទៀត​ដូច​ជា​មិន​ឃ្លាន​អាហារ​ក៏​អាច​ជា​បញ្ហា​ដែរ​ ។​ វា​មាន​សារៈសំខាន់​ណាស់​ដែល​ថា​អ្នក​ត្រូវ​តែ​ព្យាបាល​ឬ​ស​គល់​នៃ​បញ្ហា​អោយ ​រួច​ជា​មុន​សិន​ចាំ​ព្យាបាល​បញ្ហា​បាក់ទឹកចិត្ត​តាម​ក្រោយ​ ។​
  8. គ្រឿង​ស្រវឹង​ ឬ​គ្រឿងញៀន​៖​ ការ​ប្រើប្រាស់​សារធាតុ​ខុសច្បាប់​អាច​បង្ក​លក្ខណៈ​ទៅ​ជា​ការ​បាក់ទឹកចិត្ត​ បាន​ ។​ វា​ក៏​អាច​ជាដើម​ហេតុ​មួយ​ធ្វើ​អោយ​ជំងឺ​បាក់ទឹកចិត្ត​របស់​អ្នក​កាន់តែ​ ធ្ងន់ធ្ងរ​ទៅៗ​ ។​ ប្រសិនបើ​អ្នក​កំពុង​តែ​ធ្វើ​ដូច្នេះ​មែន​ចូរ​ស្វែងរក​ជំនួយ​ដើម្បី​សុខភាព​ អ្នក​ ។​
  9. ធ្វើ​រោគវិនិច្ឆ័យ​ខុស​៖​ មនុស្ស​មួយ​ចំនួន​អាច​ធ្វើ​រោគវិនិច្ឆ័យ​ខុស​តាម​រយៈ​ការ​ស៊ាំ​នឹង​ថ្នាំ​ ព្យាបាល​ជំងឺ​បាក់ទឹកចិត្ត​ ។​ ពួក​គេ​ប្រហែលជា​អាច​មាន​បញ្ហា​អ្វីមួយ​ផ្សេង​ទៀត​ដូច​ជា​ ជំងឺ​ Bipolar​ Disorder​ ឬ​ជំងឺ​ថប់​អារម្មណ៍​ខុសធម្មតា​ ។​ នេះ​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ធ្វើការ​ជាមួយ​អ្នកឯកទេស​ខាង​ ផ្លូវចិត្ត​ ។​

គួរ​ធ្វើ​យ៉ាងណា​ពេល​ទឹក​ចូល​ត្រចៀក​?



ពេល​ដែល​ទឹក​ចូល​ជ្រៅ​ទៅក្នុង​ត្រចៀក វា​អាច​បង្ករ​ឱ្យមាន​សម្លេង​ខ្ទរ​ក្នុង​ត្រចៀក ហើយ​អាច​បង្ករ​ឱ្យ​មាន​ការ​រលាក​ត្រចៀក​ប្រសិនបើ​អ្នក​មិន​យក​ទឹក​នោះ​ចេញ​។ ការយក​ទឹក​ចេញពី​ត្រចៀក​គឺជា​រឿង​សំខាន់ ហើយ​ក៏​ងាយស្រួល​ដែរ​។​

​សំភារៈ​ដែល​ត្រូវ​ប្រើ​
- សំឡី​ត្បារ​ត្រចៀក​
- ទឹក​អាល់កុល​


​វិធីសាស្ត្រ​៖
១. គេង​ផ្អៀង​ដោយ​ដាក់​ត្រចៀក​ដែល​ត្រូវ​ទឹក​ចូល​នោះ​ឡើង​ទៅលើ​។​
២. ជ្រលក់​សំឡី​ត្បារ​ត្រចៀក​ក្នុង​ដប​ទឹក​អាល់កុល រហូត​ទាល់តែ​ជោគ ហើយ​ទឹក​អាល់កុល​នឹង​ស្រក់​ពេល​លើក​ចេញ​ដប​នោះ​។​
៣. កាន់​សំឡី​ត្បារ​ត្រចៀក​ដែល​ជ្រលក់​ក្នុង​ទឹក​អាល់កុល​នោះ​ដាក់​លើ​ត្រចៀក ដោយ​ទុក​ឱ្យ​ទឹក​អាល់កុល​ស្រក់​ចូលក្នុង​ត្រចៀក ១ ឬ ២ តំណក់​។​
៤. ងើបឡើង​អង្គុយ បន្ទាប់​មក​អ្នកនឹង​ឮ​សម្លេង​ផ្ទុះ​តិចៗ ដោយសារ​អាល់កុល​ប៉ះ​នឹង​ទឹក ហើយ​ជួយ​បង្ហួត​ជាតិ​ទឹក​។

ការ​ស្រេកទឹក​:​វា​អាច​ជា​សញ្ញា​ទឹកនោមផ្អែម

នៅ​ពេល​ណា​ដែល​គួរ​ទៅ​ជួបនឹង​គ្រូពេទ្យ
-​ ​អ្នក​ធ្លាប់​មានការ​ស្រេកទឹក​ខ្លាំង​,​ កើនឡើង​នូវ​ការ​ឃ្លាន​ និង​កើនឡើង​នូវ​ការ​នោម​
-​ ​អ្នកមាន​ស្បែក​,​ បបូរមាត់​ ឬ​មាត់​ស្ងួត​ខ្លាំង​
-​ ​អ្នកមាន​អារម្មណ៍​ថា​អស់កម្លាំង​ ឬ​ខ្សោយ​ផង​ដែរ​
តើ​រោគ​សញ្ញា​កំពុង​ប្រាប់​អ្នក​ពី​អ្វីខ្លះ​?
ការ​ស្រេកទឹក​គឺ​ដូច​ទៅ​នឹង​កុង​ទ័​រក​ម្តៅ​នៃ​ឡាន​របស់​អ្នក​អ​ញ្ចឹ​ង​ដែរ​។​ វា​នឹង​នៅ​តែ​បន្ត​កើន​នៅ​ពេល​ដែល​ជាតិ​ទឹក​ថយ​ចុះ​។​
ជាតិ​ទឹក​ទាំងនេះ​អាច​ថយ​ចុះ​ពី​ការ​បែកញើស​ខ្លាំង​,​ ក្អួត​,​ រាគ​,​ គ្រុនក្តៅ​,​ ត្រូវ​កម្តៅ​ ឬ​ការ​តម​អាហារ​។​ សូ​ម្បី​តែ​ការ​អង្គុយ​ជា​ច្រើន​ម៉ោង​នៅ​ក្នុង​យន្តហោះ​ក៏​អាច​ធ្វើ​អោយ​ បាត់បង់​នូវ​ជាតិ​ទឹក​យ៉ាងច្រើន​ដោយសារ​តែ​ចំហាយ​ពី​ស្បែក​ និង​ការ​ដកដង្ហើម​របស់​អ្នក​។​ ថ្នាំ​បញ្ចុះ​ទឹកនោម​ និង​ថ្នាំ​ស្តេ​រ៉ូ​អ៊ី​ត​ក៏​អាច​បណ្តាល​អោយ​អ្នក​បាត់បង់​ជាតិ​ទឹក​ពី​ ក្នុង​ខ្លួន​របស់​អ្នកផង​ដែរ​។​
នៅ​ពេល​ដែល​កម្រិត​ជាតិ​ទឹកធ្លាក់​ចុះ​,​ ខ្លួន​របស់​អ្នក​យក​ទឹក​ពី​ក្រពេញទឹកមាត់​,​ ធ្វើ​អោយ​មាត់​របស់​អ្នកមាន​អារម្មណ៍​ថា​ស្ងួត​។​ ប្រសិនបើ​អ្នក​មិន​បង្គ្រប់​ជាតិ​ទឹក​មក​វិញ​ទេ​នោះ​,​ អ្នក​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​អស់កម្លាំង​,​ ខ្សោយ​ និង​ឈឺក្បាល​។​ នៅ​ពេល​ដែល​ការ​បាត់បង់​ជាតិ​ទឹក​បន្ត​មាន​,​ អ្នក​នឹង​មាន​អារម្មណ៍​វិលមុខ​ និង​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ដទៃ​ទៀត​។​
វា​ទាំង​អស់នេះ​ហាក់ដូចជា​រឿង​ធម្មតាៈ​ ភាព​ស្ងួត​មាត់​មាន​ន័យ​ថា​ចូរ​ទទួលទាន​ទឹក​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​,​ សញ្ញា​នៃ​ការ​ស្រេកទឹក​មិន​តែងតែ​ដូច​គ្នា​ជា​និច្ច​នោះ​ទេ​។​ ប្រសិនបើ​អ្នក​ឡើង​ភ្នំ​ក្នុង​ពេល​ថ្ងៃ​ក្តៅ​នោះ​,​ អ្នក​អាច​នឹង​ត្រូវ​បាន​បាត់បង់​ជាតិ​ទឹក​មុន​នឹង​មាន​អារម្មណ៍​ថា​ស្រេកទឹក ​សូ​ម្បី​តែ​វា​ចាប់ផ្តើម​មាន​រោគ​សញ្ញា​បន្តិច​ក៏​ដោយ​។​នេះ​យោង​តាម​ វេជ្ជបណ្ឌិត​ ប៊ូ​ ហ្វ្រឺ​ត​ដែល​ជា​អ្នក​ស្រាវជ្រាវ​ខាង​សរីរៈវិទ្យា​នៅ​ក្នុង​សហរដ្ឋអាមេរិក​។ ​
ប្រភេទ​ដទៃ​ទៀត​នៃ​ការ​ស្រេកទឹក​,​ ជា​ការ​ស្រេកទឹក​បន្ត​ជាប់​រហូត​មិន​ថា​អ្នក​ផឹកទឹក​ប៉ុន្មាន​ក៏​ដោយ​ដែល​ ស្រប​ពេល​ជាមួយនឹង​ការ​ឃ្លាន​យ៉ាង​ខ្លាំង​ និង​នោម​ច្រើន​,​ ដែល​នេះ​អាច​ជា​រោគ​សញ្ញា​នៃ​ការ​ចាប់ផ្តើម​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ ចំពោះ​មនុស្ស​ពេញវ័យ​។​
នេះ​គឺជា​ទម្រង់​ទូទៅ​បំផុត​នៃ​ជំងឺ​ និង​ជា​ការ​ពិត​,​ វា​សំដៅ​ទៅ​លើ​អ្នក​ដែល​មាន​អាយុ​លើស​ពី​៤០​ឆ្នាំ​ឡើង​។​ បញ្ហា​គឺថា​ខ្លួន​របស់​អ្នកមាន​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​យ៉ាងច្រើន​។​ ខ្លួន​របស់​អ្នក​ព្យាយាម​លាយ​ជាតិ​ស្ករ​ដែល​មាន​ឡើង​នៅ​ក្នុង​ចរន្តឈាម​ដោយ​ យកជាតិ​ទឹក​ពី​កោសិកា​។​
ការ​បន្ធូរបន្ថយ​នូវ​រោគ​សញ្ញា
វេជ្ជបណ្ឌិត​ ហ្វ្រឺ​ត​បាន​និយាយ​ថា​ ការ​ស្រេកទឹក​គឺជា​រោគ​សញ្ញា​គម្រាមកំហែង​ដែល​គួរតែ​ប្រុង​ប្រយ័ត្ន​។​ ទាំងនេះ​គឺជា​ការ​ណែនាំ​មួយ​ចំនួន​។​
សូម​ផឹកទឹក​មុន​នឹង​អ្នក​ស្រេកទឹកៈ​ វេជ្ជបណ្ឌិត​ លី​ស​ អា​ផល​ហ្គេ​ត​ ដែល​ជា​អ្នកឯកទេស​ខាង​ចំណីអាហារ​ និង​ជា​គ្រូបង្រៀន​នៅ​ឯ​សាកលវិទ្យាល័យ​កាលី​ហ្វ​នា​ សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ អ្នក​មិន​អាច​តែងតែ​ពឹងផ្អែក​លើ​ការ​ស្រេកទឹក​នោះ​ទេ​។​ ជា​ពិសេស​វា​ជា​រឿង​ពិត​ដូច​ទៅ​នឹង​អាយុ​របស់​អ្នក​,​ ចាប់តាំងពី​អ្នក​ទំនោរ​ជា​បន្ថយ​នូវ​អារម្មណ៍​នៃ​ការ​ស្រេកទឹក​។​ គាត់​ក៏​បាន​និយាយ​ថា​ ការ​ផឹកទឹក​កន្លះ​ពែង​ជា​រៀង​រាល់​ម៉ោង​នឹង​គ្រប់គ្រង​ទៅ​លើ​ការ​បាត់បង់​ ជាតិ​ទឹក​កម្រិត​ស្រាល​បាន​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​,​ អ្នក​នឹង​ត្រូវការ​វា​បន្ថែម​ប្រសិនបើ​អ្នក​កំពុង​បែកញើស​ ឬ​ប្រសិនបើ​អាកាសធាតុ​ក្តៅ​ ឬ​ស្ងួត​។​ វេជ្ជបណ្ឌិត​ជា​ច្រើន​បាន​ណែនាំ​អោយ​ទទួលទាន​ទឹក​ ២២៦​មី​លី​លី​ត្រ​ក្នុង​មួយ​កែវ​ និង​៨​កែវ​ក្នុង​មួយ​ថ្ងៃ​។​
សូម​អោយ​ការ​នោម​ជា​ការ​នាំ​ផ្លូវ​ដល់​អ្នកៈ​ វេជ្ជបណ្ឌិត​អេ​ផល​ហ្គេ​ត​បាន​និយាយ​ថា​ ដើម្បី​ការពារ​ប្រឆាំង​ទៅ​នឹង​ការ​បាត់បង់​ជាតិ​ទឹក​,​ អ្នក​ចាំបាច់​ផឹកទឹក​អោយ​បាន​គ្រប់គ្រាន់​ដែល​ទឹកនោម​របស់​អ្នក​ថ្លា​ជា​ជាង ​ស្លេកស្លាំង​ ឬ​លឿង​ដិត​។​ គាត់​ក៏​បាន​បន្ថែម​ថា​ ទឹកនោម​ថ្លា​មាន​ន័យ​ថា​អ្នកមាន​ជាតិ​ទឹក​គ្រប់គ្រាន់​នៅ​ក្នុង​ខ្លួន​របស់​ អ្នក​។​
សូម​ទុក​ទឹក​នៅ​គ្រប់​ទីកន្លែងៈ​ សូម​ប្រើប្រាស់​ការ​ចង​ចាំ​ដោយ​ការ​មើលឃើញ​ដើម្បី​ជួយ​រំលឹក​អ្នក​ទទួលទាន​ ទឹក​អោយ​បាន​គ្រប់គ្រាន់​។​ ឧទាហរណ៍​ សូម​ទុក​ដប​ពេញ​ទៅ​ដោយ​ទឹក​នៅ​ក្នុង​ទូរ​ទឹកកក​ជា​និច្ច​។​ សូម​មានទឹក​នៅ​លើ​តុ​ការងារ​ និង​ក្នុង​ឡាន​របស់​អ្នក​ជាដើម​។​
សូម​ផឹកទឹក​មុន​,​ អំឡុង​ពេល​ និង​បន្ទាប់​ពី​ហាត់ប្រាណ​រួចៈ​ អំឡុង​ពេល​ហាត់ប្រាណ​,​ អ្នក​អាច​បាត់បង់​ជាតិ​ទឹក​លើស​ពី​១,៨១៤​លី​ត្រ​មុន​នឹង​អ្នកដឹង​ថា​អ្នក​ ស្រេកទឹក​។​ វេជ្ជបណ្ឌិត​ ហ៊ី​ន​ដា​ ហ្គ្រេ​ន​ដែល​ជា​អ្នកឯកទេស​នៃ​ខាង​ជំងឺ​ទូទៅ​នៅ​នឹង​គ្លី​នី​ក​ហ្វ្ល​រី​ដា​ ក្លា​វើ​លេ​ន​បាន​និយាយ​ថា​ ដើម្បី​សុវត្ថិភាព​,​ អ្នក​ចាំបាច់​ផឹកទឹក​កន្លះ​ពែង​,​ ១៥​នាទី​មុន​នឹង​ធ្វើ​លំ​ហាត់ប្រាណ​ និង​បន្ទាប់​មក​រៀង​រាល់​១៥​នាទី​ម្តង​នៃ​លំ​ហាត់ប្រាណ​(​ប្រសិនបើ​អ្នក​ ហាត់ប្រាណ​ក្នុង​រយៈពេល​១​ម៉ោង​,​ អ្នក​ត្រូវ​ទទួលទាន​ទឹក​៤​ដង​ ក្នុង​ម្តងៗ​កន្លះ​ពែង​)​។​
សម្រាប់​រយៈពេល​យូរ​,​ លំ​ហាត់ប្រាណ​ដែល​អោយ​បែកញើស​ខ្លាំង​,​ សូម​សាក​ភេសជ្ជៈ​ប៉ូវ​កម្លាំងៈ​ ប្រសិនបើ​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំង​ច្រើន​ជាង​២​ម៉ោង​,​ អ្នក​នឹង​បែកញើស​ខ្លាំង​ដោយ​ចេញ​ជាតិ​ទឹក​ និង​សារធាតុ​រ៉ែ​ច្រើន​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​អេ​ឡិច​ត្រូ​លី​ត្រ​ដែល​មាន​ តួនាទី​ជួយ​បញ្ជូន​សញ្ញា​សរសៃវិញ្ញាណ​ទៅ​កាន់​សាច់ដុំ​។​ វេជ្ជបណ្ឌិត​ ហ្គ្រេ​ន​បាន​និយាយ​ថា​ ការ​ទទួលទាន​ទឹក​សុទ្ធ​មិន​អាច​ជំនួស​នូវ​សារធាតុ​ទាំងនោះ​បាន​គ្រប់គ្រាន់​ នោះ​ទេ​។​ អ្នក​នឹង​ប្រសើរ​ឡើង​វិញ​ជាមួយនឹង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​។​ ពួក​វា​ផ្សំ​ឡើង​ដោយ​អំបិល​ដើម្បី​ជួយ​អ្នកមាន​ជាតិ​ទឹក​,​ អេ​ឡិច​ត្រូ​លី​ត្រ​ដូច​ជា​ប៉ូ​តា​ស្យូ​ម​ និង​ស្ករ​ផង​ដែរ​,​ កាបូ​អ៊ី​ដ្រា​ត​(​ជាតិ​ស្ករ​)​ដែល​ព​ន្លឿ​ន​នូវ​ការ​ស្រូប​យក​ និង​ចែកចាយ​ថាមពល​។​(​ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ ឬ​មាន​ជំងឺលើសឈាម​ ឬ​អ្នក​នឹង​លេបថ្នាំ​បញ្ចុះ​ទឹកនោម​,​ សូម​សួរ​គ្រូពេទ្យ​មុន​នឹង​ទទួលទាន​វា​)​។​
សូម​ទទួលទាន​ទឹក​ដែល​សំបូរ​ទៅ​ដោយសារ​ធាតុ​រ៉ែៈ​ ទឹក​ដែល​មិនសូវ​មាន​សារធាតុ​រ៉ែ​កំចាត់​ចេញ​នូវ​ពពួក​កាល់ស្យូម​,​ ម៉ា​ញ៉េ​ស្យូ​ម​ និង​ជំនួស​វិញ​ដោយ​ពពួក​សូ​ដ្យូ​ម​(​អំបិល​)​។​ វេជ្ជបណ្ឌិត​ ហ្គ្រេ​ន​បាន​និយាយ​ថា​ នេះ​អាច​បណ្តាល​អោយ​មានការ​ស្រេកទឹក​។​
សូម​ពិនិត្យ​ថ្នាំ​របស់​អ្នកៈ​ វេជ្ជបណ្ឌិត​ ហ្គ្រេ​ន​បាន​និយាយ​ថា​ សូម​អោយ​គ្រូពេទ្យ​ដឹង​ថា​អ្នក​គិត​អំពី​ថ្នាំ​បញ្ចុះ​ទឹកនោម​ ឬ​ថ្នាំ​ស្តេ​រ៉ូ​អ៊ី​ត​ ដែល​កំពុង​ធ្វើ​អោយ​អ្នក​ស្រេកទឹក​។​ បន្ថយ​នូវ​កម្រិត​ថ្នាំ​ទាំងនេះ​អាច​បន្ថយ​នូវ​រោគ​សញ្ញា​នេះ​បាន​។​
សូម​ទៅ​ជួបនឹង​គ្រូពេទ្យ​របស់​អ្នក​ដើម្បី​ធ្វើតេស្ត​ឈាមៈ​ ជំងឺ​ទឹកនោមផ្អែម​គឺ​មិនមែន​ជា​ជំងឺ​ដែល​ធ្វើការ​ព្យាបាល​ដោយ​ខ្លួនឯង​នោះ​ ទេ​។​ វេជ្ជបណ្ឌិត​ រី​ឆាត​ ហ្គុ​ត​ស្រ៊ី​ដែល​ជា​សាស្ត្រាចារ្យ​នៃ​ជំងឺ​កូន​ក្មេង​នៅ​ឯ​សាកលវិទ្យាល័យ​ វេជ្ជសាស្ត្រ​កា​សាស​ និង​ជា​ប្រធាន​នៃ​មជ្ឈមណ្ឌល​ជំងឺ​ទឹកនោមផ្អែម​នៅ​មន្ទីរពេទ្យ​ St.​ Joseph’s​ ក្នុង​ទីក្រុង​វី​ឈី​តា​ បាន​និយាយ​ថា​ ប្រសិនបើ​ឈាម​របស់​អ្នក​ផ្សំ​ឡើង​ដោយ​បរិមាណ​ដ៏​ច្រើន​នៃ​ជាតិ​ស្ករ​,​ អ្នក​នឹង​ធ្វើការ​ជាមួយនឹង​គ្រូពេទ្យ​ដើម្បី​ទទួល​បានការ​ត្រួតពិនិត្យ​មួយ​ យ៉ាង​ជាក់ច្បាស់​។

ចែករំលែកទៅកាន់មិត្ដភក្ដិ

Twitter Delicious Facebook Digg Stumbleupon Favorites More