Marist Education Cambodia, Pailin

September 11, 2011

គួរ​ធ្វើ​យ៉ាងណា​ពេល​ទឹក​ចូល​ត្រចៀក​?



ពេល​ដែល​ទឹក​ចូល​ជ្រៅ​ទៅក្នុង​ត្រចៀក វា​អាច​បង្ករ​ឱ្យមាន​សម្លេង​ខ្ទរ​ក្នុង​ត្រចៀក ហើយ​អាច​បង្ករ​ឱ្យ​មាន​ការ​រលាក​ត្រចៀក​ប្រសិនបើ​អ្នក​មិន​យក​ទឹក​នោះ​ចេញ​។ ការយក​ទឹក​ចេញពី​ត្រចៀក​គឺជា​រឿង​សំខាន់ ហើយ​ក៏​ងាយស្រួល​ដែរ​។​

​សំភារៈ​ដែល​ត្រូវ​ប្រើ​
- សំឡី​ត្បារ​ត្រចៀក​
- ទឹក​អាល់កុល​


​វិធីសាស្ត្រ​៖
១. គេង​ផ្អៀង​ដោយ​ដាក់​ត្រចៀក​ដែល​ត្រូវ​ទឹក​ចូល​នោះ​ឡើង​ទៅលើ​។​
២. ជ្រលក់​សំឡី​ត្បារ​ត្រចៀក​ក្នុង​ដប​ទឹក​អាល់កុល រហូត​ទាល់តែ​ជោគ ហើយ​ទឹក​អាល់កុល​នឹង​ស្រក់​ពេល​លើក​ចេញ​ដប​នោះ​។​
៣. កាន់​សំឡី​ត្បារ​ត្រចៀក​ដែល​ជ្រលក់​ក្នុង​ទឹក​អាល់កុល​នោះ​ដាក់​លើ​ត្រចៀក ដោយ​ទុក​ឱ្យ​ទឹក​អាល់កុល​ស្រក់​ចូលក្នុង​ត្រចៀក ១ ឬ ២ តំណក់​។​
៤. ងើបឡើង​អង្គុយ បន្ទាប់​មក​អ្នកនឹង​ឮ​សម្លេង​ផ្ទុះ​តិចៗ ដោយសារ​អាល់កុល​ប៉ះ​នឹង​ទឹក ហើយ​ជួយ​បង្ហួត​ជាតិ​ទឹក​។

ចែករំលែកទៅកាន់មិត្ដភក្ដិ

Twitter Delicious Facebook Digg Stumbleupon Favorites More