នៅពេលដែលត្រូវចៀសវាងនូវផលវិបាករបស់ជំងឺទឹកនោមផ្អែម ហាក់បីដូចជាមានគំនិតពីរផ្ទុយគ្នាថា ត្រូវធ្វើអោយស្បែកមានសំណើម និងធ្វើអោយស្បែកស្ងួត ។
ចូរចាប់ផ្តើមនិយាយអំពីសារៈសំខាន់នៃការថែទាំធ្វើយ៉ាងណាអោយ ស្បែកមានសំណើម ។ នៅពេលដែលកំរិតជាតិស្ករក្នុងឈាមកើនឡើង ស្បែកប្រែក្លាយទៅជាខ្វះជាតិទឹក និងស្ងួត ។ ការដែលក្លាយទៅជាបែបនេះនឹងអាចធ្វើអោយស្បែកទៅជារលាក និងមានស្នាមប្រេះបាន ហើយក៏ជាផលវិបាកដ៏ចម្បងមួយរបស់ជំងឺទឹកនោមផ្អែម ។ នៅពេលដែលស្បែកមានការដាច់រលាត់ ព្រមទាំងកំរិតជាតិស្ករឡើងខ្ពស់ទៀតនោះ ការប្រឈមនឹងការជ្រៀតចូល និងឆ្លងមេរោគគឺកើតឡើងកាន់តែខ្លាំង ។
ពេលដែលស្បែកមានភាពសំណើមគិតថាមានសុខភាពល្អលើស្បែក តែការសើម ឬបែកញើសលើស្បែកមិនមែនចាត់ទុកថាល្អនោះទេ ។ អ្នកអប់រំខាងជំងឺទឹកនោមផ្អែម Teresa Pearson, និយាយថា “ជាពិសេសសំរាប់អ្នកដែលធាត់ពេក ភាពសើម និងការឆ្លងរោគផ្សិតអាចកើតឡើងទៅលើស្បែករបស់ពួកគេបាន” ។
ជំងឺស្បែកក៏កម្រមួយឈ្មោះថា Necrobiosis Lipoidica ឃើញមានកើតទៅលើអ្នកជំងឺទឹកនោមផែ្អមថ្វីបើមានការគ្រប់គ្រងជាតិ ស្ករបានល្អហើយក៏ដោយ ។ វាអាចកើតឡើងមុននឹងធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែមដែរ ប៉ុន្តែជាធម្មតាវាច្រើនតែកើតក្នុងរយៈពេលច្រើនឆ្នាំខាងមុខ ។
ភាពមិនធម្មតានៃផលវិបាករបស់ជំងឺទឹកនោមផ្អែមធ្វើអោយកើតជាដំបៅ តូចៗ រាងពងក្រពើ ពណ៌ក្រហមក្រមៅ ឬត្នោត រួមទាំងផ្ទៃខាងលើរបស់វាឡើងក្រាស់រលោង និងមានជាយច្បាស់លាស់ ។ ដំបៅទាំងនេះអាចធ្វើអោយរមាស់ និងឈឺចាប់ខ្លាំង ។ ប្រសិនបើដំបៅនោះបែកវិញ ត្រូវតែរកថ្នាំដើម្បីព្យាបាលជាបន្ទាន់ ។
សព្វថ្ងៃនេះ ការព្យាបាលត្រូវបានគិតថាមិនមានប្រសិទ្ធភាពនោះទេ ។ ក្នុងករណីខ្លះដូចជា Necrobiosis Lipoidica អាចបាត់ដោយខ្លួនឯងដោយមិនចាំបាច់ព្យាបាល ។ ដូច្នេះស្ថានភាពនៃជំងឺនេះគឺមិនផ្អែកទៅលើការគ្រប់គ្រងជាតិស្ករ បានល្អដល់កំរិតណា់នោះទេ ហើយអ្នកឯកទេសជាច្រើនបានដាក់បំរាមថា ការឡើងជាតិស្ករខ្ពស់ក្នុងឈាមប្រហែលជាវិវត្តន៍ទៅជាជំងឺឆ្លងផ្សេង មួយទៀតតាមរយៈការកើតដំបៅលើស្បែក ។
សមាគមន៍ជំងឺទឹកនោមផ្អែមសហរដ្ឋអាមេរិកអោយដំបូន្មានដើម្បីកាត់បន្ថយ ការប្រឈមនឹងផលវិបាករបស់ជំងឺទឹកនោមផ្អែមទាក់ទងនឹងបញ្ហាស្បែកដូច ខាងក្រោម៖
- ត្រូវធ្វើអោយស្បែកស្អាត និងស្ងួត
- ប្រើម្សៅលាបកន្លែងណាដែលអាចវិវត្តន៍ទៅរកភាពសើមបាន
- ត្រូវចៀសវាងការងូតទឹកក្តៅ
- ចូរការពារស្បែកធ្វើយ៉ាងកុំអោយខ្សោះជាតិទឹកតាមរយៈ ប្រើក្រែមលាបស្បែក និងប្រើម៉ាស៊ីនឆ្ពង់នៅតាមផ្ទះក្នុងខែដែលក្តៅ ឬត្រជាក់
- រាល់ការមានរបួសទាំងអស់ត្រូវតែព្យាបាលអោយបានឆាប់រហ័ស ចៀសវាងការប្រើសារធាតុណាដែលបង្កគ្រោះថ្នាក់បានដូចជាជាតិអាលកុល ឬអ៊ីយ៉ូត ។
- ទៅពិគ្រោះជាមួយអ្នកឯកទេសខាងជំងឺសើស្បែក ដើម្បីដោះស្រាយបញ្ហាស្បែករបស់អ្នក ។