នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
- អ្នកធ្លាប់មានការស្រេកទឹកខ្លាំង, កើនឡើងនូវការឃ្លាន និងកើនឡើងនូវការនោម
- អ្នកមានស្បែក, បបូរមាត់ ឬមាត់ស្ងួតខ្លាំង
- អ្នកមានអារម្មណ៍ថាអស់កម្លាំង ឬខ្សោយផងដែរ
តើរោគសញ្ញាកំពុងប្រាប់អ្នកពីអ្វីខ្លះ?
ការស្រេកទឹកគឺដូចទៅនឹងកុងទ័រកម្តៅនៃឡានរបស់អ្នកអញ្ចឹងដែរ។ វានឹងនៅតែបន្តកើននៅពេលដែលជាតិទឹកថយចុះ។
ជាតិទឹកទាំងនេះអាចថយចុះពីការបែកញើសខ្លាំង, ក្អួត, រាគ, គ្រុនក្តៅ, ត្រូវកម្តៅ ឬការតមអាហារ។ សូម្បីតែការអង្គុយជាច្រើនម៉ោងនៅក្នុងយន្តហោះក៏អាចធ្វើអោយ បាត់បង់នូវជាតិទឹកយ៉ាងច្រើនដោយសារតែចំហាយពីស្បែក និងការដកដង្ហើមរបស់អ្នក។ ថ្នាំបញ្ចុះទឹកនោម និងថ្នាំស្តេរ៉ូអ៊ីតក៏អាចបណ្តាលអោយអ្នកបាត់បង់ជាតិទឹកពី ក្នុងខ្លួនរបស់អ្នកផងដែរ។
នៅពេលដែលកម្រិតជាតិទឹកធ្លាក់ចុះ, ខ្លួនរបស់អ្នកយកទឹកពីក្រពេញទឹកមាត់, ធ្វើអោយមាត់របស់អ្នកមានអារម្មណ៍ថាស្ងួត។ ប្រសិនបើអ្នកមិនបង្គ្រប់ជាតិទឹកមកវិញទេនោះ, អ្នកនឹងចាប់ផ្តើមមានអារម្មណ៍អស់កម្លាំង, ខ្សោយ និងឈឺក្បាល។ នៅពេលដែលការបាត់បង់ជាតិទឹកបន្តមាន, អ្នកនឹងមានអារម្មណ៍វិលមុខ និងរោគសញ្ញាធ្ងន់ធ្ងរដទៃទៀត។
វាទាំងអស់នេះហាក់ដូចជារឿងធម្មតាៈ ភាពស្ងួតមាត់មានន័យថាចូរទទួលទានទឹក។ ទោះជាយ៉ាងណាក៏ដោយ, សញ្ញានៃការស្រេកទឹកមិនតែងតែដូចគ្នាជានិច្ចនោះទេ។ ប្រសិនបើអ្នកឡើងភ្នំក្នុងពេលថ្ងៃក្តៅនោះ, អ្នកអាចនឹងត្រូវបានបាត់បង់ជាតិទឹកមុននឹងមានអារម្មណ៍ថាស្រេកទឹក សូម្បីតែវាចាប់ផ្តើមមានរោគសញ្ញាបន្តិចក៏ដោយ។នេះយោងតាម វេជ្ជបណ្ឌិត ប៊ូ ហ្វ្រឺតដែលជាអ្នកស្រាវជ្រាវខាងសរីរៈវិទ្យានៅក្នុងសហរដ្ឋអាមេរិក។
ប្រភេទដទៃទៀតនៃការស្រេកទឹក, ជាការស្រេកទឹកបន្តជាប់រហូតមិនថាអ្នកផឹកទឹកប៉ុន្មានក៏ដោយដែល ស្របពេលជាមួយនឹងការឃ្លានយ៉ាងខ្លាំង និងនោមច្រើន, ដែលនេះអាចជារោគសញ្ញានៃការចាប់ផ្តើមមានជំងឺទឹកនោមផ្អែមប្រភេទ២ ចំពោះមនុស្សពេញវ័យ។
នេះគឺជាទម្រង់ទូទៅបំផុតនៃជំងឺ និងជាការពិត, វាសំដៅទៅលើអ្នកដែលមានអាយុលើសពី៤០ឆ្នាំឡើង។ បញ្ហាគឺថាខ្លួនរបស់អ្នកមានជាតិស្ករនៅក្នុងឈាមយ៉ាងច្រើន។ ខ្លួនរបស់អ្នកព្យាយាមលាយជាតិស្ករដែលមានឡើងនៅក្នុងចរន្តឈាមដោយ យកជាតិទឹកពីកោសិកា។
ការបន្ធូរបន្ថយនូវរោគសញ្ញា
វេជ្ជបណ្ឌិត ហ្វ្រឺតបាននិយាយថា ការស្រេកទឹកគឺជារោគសញ្ញាគម្រាមកំហែងដែលគួរតែប្រុងប្រយ័ត្ន។ ទាំងនេះគឺជាការណែនាំមួយចំនួន។
សូមផឹកទឹកមុននឹងអ្នកស្រេកទឹកៈ វេជ្ជបណ្ឌិត លីស អាផលហ្គេត ដែលជាអ្នកឯកទេសខាងចំណីអាហារ និងជាគ្រូបង្រៀននៅឯសាកលវិទ្យាល័យកាលីហ្វនា សហរដ្ឋអាមេរិកបាននិយាយថា អ្នកមិនអាចតែងតែពឹងផ្អែកលើការស្រេកទឹកនោះទេ។ ជាពិសេសវាជារឿងពិតដូចទៅនឹងអាយុរបស់អ្នក, ចាប់តាំងពីអ្នកទំនោរជាបន្ថយនូវអារម្មណ៍នៃការស្រេកទឹក។ គាត់ក៏បាននិយាយថា ការផឹកទឹកកន្លះពែងជារៀងរាល់ម៉ោងនឹងគ្រប់គ្រងទៅលើការបាត់បង់ ជាតិទឹកកម្រិតស្រាលបាន។ ទោះជាយ៉ាងណាក៏ដោយ, អ្នកនឹងត្រូវការវាបន្ថែមប្រសិនបើអ្នកកំពុងបែកញើស ឬប្រសិនបើអាកាសធាតុក្តៅ ឬស្ងួត។ វេជ្ជបណ្ឌិតជាច្រើនបានណែនាំអោយទទួលទានទឹក ២២៦មីលីលីត្រក្នុងមួយកែវ និង៨កែវក្នុងមួយថ្ងៃ។
សូមអោយការនោមជាការនាំផ្លូវដល់អ្នកៈ វេជ្ជបណ្ឌិតអេផលហ្គេតបាននិយាយថា ដើម្បីការពារប្រឆាំងទៅនឹងការបាត់បង់ជាតិទឹក, អ្នកចាំបាច់ផឹកទឹកអោយបានគ្រប់គ្រាន់ដែលទឹកនោមរបស់អ្នកថ្លាជាជាង ស្លេកស្លាំង ឬលឿងដិត។ គាត់ក៏បានបន្ថែមថា ទឹកនោមថ្លាមានន័យថាអ្នកមានជាតិទឹកគ្រប់គ្រាន់នៅក្នុងខ្លួនរបស់ អ្នក។
សូមទុកទឹកនៅគ្រប់ទីកន្លែងៈ សូមប្រើប្រាស់ការចងចាំដោយការមើលឃើញដើម្បីជួយរំលឹកអ្នកទទួលទាន ទឹកអោយបានគ្រប់គ្រាន់។ ឧទាហរណ៍ សូមទុកដបពេញទៅដោយទឹកនៅក្នុងទូរទឹកកកជានិច្ច។ សូមមានទឹកនៅលើតុការងារ និងក្នុងឡានរបស់អ្នកជាដើម។
សូមផឹកទឹកមុន, អំឡុងពេល និងបន្ទាប់ពីហាត់ប្រាណរួចៈ អំឡុងពេលហាត់ប្រាណ, អ្នកអាចបាត់បង់ជាតិទឹកលើសពី១,៨១៤លីត្រមុននឹងអ្នកដឹងថាអ្នក ស្រេកទឹក។ វេជ្ជបណ្ឌិត ហ៊ីនដា ហ្គ្រេនដែលជាអ្នកឯកទេសនៃខាងជំងឺទូទៅនៅនឹងគ្លីនីកហ្វ្លរីដា ក្លាវើលេនបាននិយាយថា ដើម្បីសុវត្ថិភាព, អ្នកចាំបាច់ផឹកទឹកកន្លះពែង, ១៥នាទីមុននឹងធ្វើលំហាត់ប្រាណ និងបន្ទាប់មករៀងរាល់១៥នាទីម្តងនៃលំហាត់ប្រាណ(ប្រសិនបើអ្នក ហាត់ប្រាណក្នុងរយៈពេល១ម៉ោង, អ្នកត្រូវទទួលទានទឹក៤ដង ក្នុងម្តងៗកន្លះពែង)។
សម្រាប់រយៈពេលយូរ, លំហាត់ប្រាណដែលអោយបែកញើសខ្លាំង, សូមសាកភេសជ្ជៈប៉ូវកម្លាំងៈ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណខ្លាំងច្រើនជាង២ម៉ោង, អ្នកនឹងបែកញើសខ្លាំងដោយចេញជាតិទឹក និងសារធាតុរ៉ែច្រើនដែលត្រូវបានគេហៅថាអេឡិចត្រូលីត្រដែលមាន តួនាទីជួយបញ្ជូនសញ្ញាសរសៃវិញ្ញាណទៅកាន់សាច់ដុំ។ វេជ្ជបណ្ឌិត ហ្គ្រេនបាននិយាយថា ការទទួលទានទឹកសុទ្ធមិនអាចជំនួសនូវសារធាតុទាំងនោះបានគ្រប់គ្រាន់ នោះទេ។ អ្នកនឹងប្រសើរឡើងវិញជាមួយនឹងភេសជ្ជៈប៉ូវកម្លាំង។ ពួកវាផ្សំឡើងដោយអំបិលដើម្បីជួយអ្នកមានជាតិទឹក, អេឡិចត្រូលីត្រដូចជាប៉ូតាស្យូម និងស្ករផងដែរ, កាបូអ៊ីដ្រាត(ជាតិស្ករ)ដែលពន្លឿននូវការស្រូបយក និងចែកចាយថាមពល។(ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ឬមានជំងឺលើសឈាម ឬអ្នកនឹងលេបថ្នាំបញ្ចុះទឹកនោម, សូមសួរគ្រូពេទ្យមុននឹងទទួលទានវា)។
សូមទទួលទានទឹកដែលសំបូរទៅដោយសារធាតុរ៉ែៈ ទឹកដែលមិនសូវមានសារធាតុរ៉ែកំចាត់ចេញនូវពពួកកាល់ស្យូម, ម៉ាញ៉េស្យូម និងជំនួសវិញដោយពពួកសូដ្យូម(អំបិល)។ វេជ្ជបណ្ឌិត ហ្គ្រេនបាននិយាយថា នេះអាចបណ្តាលអោយមានការស្រេកទឹក។
សូមពិនិត្យថ្នាំរបស់អ្នកៈ វេជ្ជបណ្ឌិត ហ្គ្រេនបាននិយាយថា សូមអោយគ្រូពេទ្យដឹងថាអ្នកគិតអំពីថ្នាំបញ្ចុះទឹកនោម ឬថ្នាំស្តេរ៉ូអ៊ីត ដែលកំពុងធ្វើអោយអ្នកស្រេកទឹក។ បន្ថយនូវកម្រិតថ្នាំទាំងនេះអាចបន្ថយនូវរោគសញ្ញានេះបាន។
សូមទៅជួបនឹងគ្រូពេទ្យរបស់អ្នកដើម្បីធ្វើតេស្តឈាមៈ ជំងឺទឹកនោមផ្អែមគឺមិនមែនជាជំងឺដែលធ្វើការព្យាបាលដោយខ្លួនឯងនោះ ទេ។ វេជ្ជបណ្ឌិត រីឆាត ហ្គុតស្រ៊ីដែលជាសាស្ត្រាចារ្យនៃជំងឺកូនក្មេងនៅឯសាកលវិទ្យាល័យ វេជ្ជសាស្ត្រកាសាស និងជាប្រធាននៃមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យ St. Joseph’s ក្នុងទីក្រុងវីឈីតា បាននិយាយថា ប្រសិនបើឈាមរបស់អ្នកផ្សំឡើងដោយបរិមាណដ៏ច្រើននៃជាតិស្ករ, អ្នកនឹងធ្វើការជាមួយនឹងគ្រូពេទ្យដើម្បីទទួលបានការត្រួតពិនិត្យមួយ យ៉ាងជាក់ច្បាស់។