Marist Education Cambodia, Pailin

September 11, 2011

ការ​ក្រហាយ​ទ្រូង​


នៅ​ពេល​ណា​ដែល​អ្នក​គួរ​ទៅ​ជួបនឹង​គ្រូពេទ្យ​

* អ្នក​មានការ​ក្រហាយ​ទ្រូង​នេះ​ជាប់​រហូត​
* ប្រសិនបើ​អ្នក​កើត​មានការ​ក្រហាយ​ទ្រូង​នេះ​ភ្លាមៗ​,​ ឈឺទ្រូង​ខ្លាំង​,​ ព្យាបាល​វា​ដូច​ទៅ​នឹង​ការ​សង្គ្រោះ​បន្ទាន់​

តើ​រោគ​សញ្ញា​កំពុង​តែ​ប្រាប់​អ្នក​ពី​អ្វីខ្លះ​?
ជា​រឿយៗ​ការ​ក្រហាយ​ទ្រូង​គ្មាន​អ្វី​ជា​ជាង​ការ​ប្រកាស​អាស​ន្ត​ខុស​នោះ​ទេ ​។​ នេះ​ដោយសារ​តែ​ការ​ក្រហាយ​ទ្រូង​ភាគច្រើន​គឺជា​ការ​ចាល់​អាស៊ីត​ក្រពះ​ ត្រឡប់​ចូល​បំពង់​អាហារ​។​
ជា​ការ​ពិត​ណាស់​,​ ការ​ក្រហាយ​ទ្រូង​មិនមែន​ជា​ការ​ព្រួយបារម្ភ​ដ៏​ធំ​នោះទេ​។​
វេជ្ជបណ្ឌិត​ ចូ​ច​ ហែរ​រ៉េ​រ៉ា​ ដែល​ជា​សាស្ត្រាចារ្យ​រង​ខាង​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​អា​ឡា​បា​ម៉ា​ ខាងត្បូង​នៅ​ក្នុង​ម៉ូ​ប៊ែ​ល​ និង​ជា​សមាជិក​នៃ​សមាគម​​ក្រពះ​ពោះវៀន​អា​មេ​រិ​កបាន​និយាយ​ថា​ ខ្ញុំ​មិន​អាច​ប្រាប់​អ្នក​បាន​ទេ​ថា​តើ​មនុស្ស​ភាព​ច្រើន​សម្តែង​ឡើង​ យ៉ាងដូចម្តេច​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ដែល​អោយ​យើង​គិត​ថា​ពួក​គេ​ កំពុង​មានការ​ក្រហាយ​ទ្រូង​នៅ​ពេល​ដែល​ពួក​គេ​កំពុង​មាន​អាកា​រៈ​ស្រដៀង​នឹង ​ការ​គាំងបេះដូង​នោះ​។​ ប្រសិនបើ​វា​ហាក់ដូចជា​អ្នក​មានការ​ឈឺទ្រូង​ ឬ​ការ​ឈឺ​នោះ​មិន​ដូច​ទៅ​នឹង​ការ​ក្រហាយ​ទ្រូង​ដែល​អ្នក​ធ្លាប់​កើត​មាន​ពី​ មុន​នោះ​ទេ​,​ វា​អាច​ជា​ការ​គាំងបេះដូង​,​ ជា​ពិសេស​ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​ដទៃ​ទៀត​ដូច​ជា​ ដកដង្ហើម​ខ្លីៗ​,​ ឈឺ​នៅ​ដៃ​ខាងឆ្វេង​ ឬ​បែកញើស​។​
ការ​ក្រហាយ​ទ្រូង​ដោយសារ​តែ​បំពង់​អាហារ​របស់​អ្នក​ត្រូវ​បាន​កំពុង​លាប​ដោយ ​អាស៊ីត​។​ តើ​អាស៊ីត​អាច​ចាល់​ទៅ​បំពង់​អាហារ​បាន​ដោយ​របៀប​ណា​?​។ វា​មាន​ទ្វារ​មួយ​នៅ​ចន្លោះ​បំពង់​អាហារ​ និង​ក្រពះ​របស់​អ្នក​។​ ទ្វារ​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​សន្ទះ​បំពង់​អាហារ​ផ្នែក​ខាងក្រោម​ (lower​ esophageal​ sphincter),​ ហើយ​វា​បើក​ដើម្បី​អោយ​អាហារ​ចូល​ និង​បិទ​ទៅ​វិញ​ដើម្បី​ទុក​អាហារ​នៅ​ក្នុង​ក្រពះ​។​ ជួនកាល​សន្ទះ​បំពង់​អាហារ​ផ្នែក​ខាងក្រោម​បើក​ និង​អាស៊ីត​អាច​ចាល់​ឡើង​លើ​បាន​។​
កត្តា​ផ្សេងៗ​ជា​ច្រើន​អាច​អោយ​បើក​សារ​ជា​ថ្មី​នៃ​ទ្វារ​នេះ​។​ មាន​អាហារ​ជា​ច្រើន​ដែល​មិន​យល់​ស្រម​ជាមួយ​អ្នក​(​ផ្លែក្រូច​,​ សូកូឡា​,​ ជាតិ​ខ្លាញ់​ជាដើម​)​។​ ឬ​ញ៉ាំ​អាហារ​ជា​ច្រើន​នៃ​ច្រើន​ប្រភេទ​។​ (​ជា​ការ​ពិត​ណាស់​អ្នក​លើស​ទម្ងន់​មាន​ទំនោរ​ជា​មានការ​ក្រហាយ​ទ្រូង​ច្រើន ​ជាង​អ្នក​ស្គម​,​ នេះ​ប្រហែល​ដោយសារ​ពួក​គេ​ញ៉ាំ​ច្រើន​ពេក​)​។​ ជាតិ​កាហ្វេ​អ៊ី​ន​,​ ការ​ជក់បារី​ និង​សុរា​គឺជា​មូលហេតុ​ទូទៅ​ផង​ដែរ​។​ ថ្នាំ​មួយ​ចំនួន​អាច​បណ្តាល​អោយ​ឈឺ​នៅ​ពេល​ដែល​ត្រូវ​បាន​ញ៉ាំ​ជាមួយនឹង​ការ ​ទទួលទាន​អាហារ​។​ និង​ថ្នាំ​ផ្សេង​ទៀត​ដូច​ជា​ថ្នាំ​អាស្ពីរីន​គឺ​ធ្វើ​អោយ​ឈឺក្រពះ​។​ សូ​ម្បី​តែ​ពាក់​ខ្សែក្រវាត់​តឹង​ពេក​ក៏​អាច​អោយ​អាស៊ីត​ក្រពះ​ចាល់​ផង​ដែរ​ ។​ ការ​ក្រហាយ​ទ្រូង​គឺជា​ការ​ត្អូញត្អែរ​ទូទៅ​មួយ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​។​
វេជ្ជបណ្ឌិត​ អេ​ន​ដ្រូ​វ​ អេ​ច​ ស៊ូ​ល​ ដែល​ជា​សាស្ត្រាចារ្យ​ខាង​វេជ្ជសាស្ត្រ​ និង​ជា​ប្រធាន​នៃ​កម្មវិធី​ហ្វឹកហ្វឺន​រួ​រួម​គ្នា​សម្រាប់​ការ​សិក្សា​ពី​ ក្រពះ​ពោះវៀន​នៅ​ឯ​សាកលវិទ្យាល័យ​កាលី​ហ្វ​នា​ នៅ​ឯ​រដ្ឋ​ឡូ​ស​ អេ​ន​ជី​ឡែ​ស​ និង​ជា​ប្រធាន​ខាង​ផ្នែក​ក្រពះ​ពោះវៀន​នៅ​ឯ​មន្ទីរពេទ្យ​សហគមន៍​វេ​តេ​រេ​ន​ បាន​និយាយ​ថា​ ប្រសិនបើ​ការ​ក្រហាយ​ទ្រូ​វ​នេះ​មាន​ជាប់​រហូត​ និង​អ្នក​មិន​អាច​ញ៉ាំ​អ្វី​បាន​នោះ​ទេ​,​ វា​អោយ​ជា​រោគ​សញ្ញា​នៃ​ការ​ដំបៅ​។​ ឬ​វា​ក៏​អាច​ជា​លទ្ធផល​នៃ​ជំងឺ​ក្លន​ក្រពះ​ដែល​ផ្នែក​តូច​មួយ​នៃ​ក្រពះ​របស់ ​អ្នក​បាន​ជ្រៀត​ឡើង​តាម​ការ​បើក​របស់​សន្ទះ​ទ្រូង​ផង​ដែរ​។​
ការ​បន្ធូរបន្ថយ​នូវ​រោគ​សញ្ញា
ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​ផ្សេងៗ​ដែល​អ្នក​ធ្លាប់​ជួប​ការ​ក្រហាយ​ទ្រូង​ នោះ​,​ សូម​ស្វែងរក​ការ​ជួយ​ជា​បន្ទាន់​។​ ដូច​គ្នា​ដែរ​,​ ប្រសិនបើ​ការ​លេបថ្នាំ​ដែល​ប្រឆាំង​នឹង​អាស៊ីត​ដែល​លក់​លើ​ទីផ្សារ​មិន​ បន្ថយ​នូវ​ការ​ក្រហាយ​ក្នុងអំឡុងពេល​១៥​នាទី​ទេ​នោះ​,​ អ្នក​គួរតែ​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​មើល​។​
អ្នក​គួរតែ​ជួបនឹង​គ្រូពេទ្យ​ប្រសិនបើ​ការ​ក្រហាយ​ទ្រូង​របស់​អ្នក​គឺ​ រ៉ាំរ៉ៃ​ ឬ​ក្រពះ​របស់​អ្នក​ងាយ​ទទួល​អារម្មណ៍​ថា​ឈឺ​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​អី​នោះ​។​ គាត់​នឹង​វាយតម្លៃ​ថា​អ្នក​អាច​មាន​ជា​ដំបៅ​ ឬ​ជំងឺ​ក្លន​ក្រពះ​។​ ជំងឺ​ទាំង​ពីរ​នេះ​អាច​ត្រូវ​បាន​ព្យាបាល​ដោយ​ការ​លេបថ្នាំ​ ទោះជា​ជួនកាល​ការ​វះកាត់​គឺជា​រឿង​ដែល​ចាំបាច់​ក៏​ដោយ​។​
ប៉ុន្តែ​ប្រសិនបើ​វា​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ អ្នក​ធ្លាប់​មាន​ក្រហាយ​ទ្រូង​ និង​អ្នក​កំពុង​តែ​មាន​វា​ម្តងទៀត​នោះ​,​ ទាំងនេះ​ជា​អ្វី​ដែល​អ្នក​អាច​ធ្វើ​។​

* លេបថ្នាំ​ប្រឆាំង​នឹង​អាស៊ីតៈ​ វេជ្ជបណ្ឌិត​ ហែរ​រេ​រ៉ា​បាន​និយាយ​ថា​ ថ្នាំ​ប្រឆាំង​អាស៊ីត​ភាគច្រើន​ផ្សំ​ឡើង​ពីសារ​ធាតុគីមី​ដែល​ស្រូប​យក​ អាស៊ីត​ក្រពះ​បាន​យ៉ាងច្រើន​ និង​ឆាប់រហ័ស​។​
* វេជ្ជបណ្ឌិត​ ហែរ​រេ​រ៉ា​បាន​និយាយ​ថា​ ការ​ផឹក​ទឹកដោះគោ​ដែល​ត្រជាក់ៗ​ពី​៧០​ ទៅ​៩០​មី​លី​លី​ត្រ​អាច​បន្សាប​នូវ​ជាតិ​អាស៊ីត​បាន​។​ ប្រសិនបើ​អ្នក​មិន​មាន​ទឹកដោះគោ​ទេ​នោះ​,​ ព្យាយាម​ជាមួយ​ទឹក​ត្រជាក់​។​ គាត់​បាន​និយាយ​ថា​ វា​ប្រហែលជា​អាច​សម្អាត​ជាតិ​អាស៊ីត​ចេញពី​បំពង់​អាហារ​របស់​អ្នក​បាន​ បណ្តោះ​អាស​ន្ត​ដែរ​។​
* តាមដាន​នូវ​ថ្នាំៈ​ វេជ្ជបណ្ឌិត​ ស៊ូ​ល​បាន​និយាយ​ថា​ ថ្នាំ​មួយ​ចំនួន​អាច​បណ្តាល​អោយ​ផលិត​នូវ​អាស៊ីត​ក្រពះ​ឡើង​ខ្ពស់​។​ ថ្នាំ​ទាំងនោះ​រួម​មាន​ ថ្នាំ​អាស្ពីរីន​,​ ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​មិនមែន​ជា​ស្តេ​រ៉ូ​អ៊ី​ត​,​ ថ្នាំ​បេះដូង​ និង​ថ្នាំ​រក្សា​សម្ពាធ​ឈាម​មួយ​ចំនួន​។​ វេជ្ជបណ្ឌិត​ ហែរ​រេ​រ៉ា​បាន​និយាយ​ថា​ វា​ដូច​មិន​ទំនង​ទេ​ថា​ការ​លេបថ្នាំ​នោះ​តែឯង​នឹង​ផ្តល់​អោយ​អ្នក​ក្រហាយ​ ទ្រូង​នោះ​។​ ប៉ុន្តែ​ប្រសិនបើ​អ្នក​ធ្លាប់​មានការ​ក្រហាយ​ទ្រូង​នោះ​រួច​ហើយ​នោះ​,​ ថ្នាំ​ទាំងនេះ​អាច​ជម្រុញ​អ្នក​មានការ​ក្រហាយ​ទ្រូង​នេះ​រយៈពេល​ខ្លី​ តែ​ញឹកញាប់​។​
* ប្រសិនបើ​អ្នក​ទើបតែ​មានការ​ក្រហាយ​ទ្រូង​នេះ​ថ្មីៗ​នោះ​ទេ​,​ សូម​ធ្វើ​តារាង​នៃ​ថ្នាំ​ ដែល​អ្នក​ទើបតែ​លេប​ថ្មីៗ​នេះ​ និង​បង្ហាញ​វា​ទៅ​គ្រូពេទ្យ​របស់​អ្នក​។​ គ្រូពេទ្យ​អាច​នឹង​សំណូមពរ​អោយ​មាន​ជម្រើស​ផ្សេង​ទៀត​។​
* បញ្ចុះទម្ងន់ៈ​ វេជ្ជបណ្ឌិត​ ស៊ូ​ល​បាន​និយាយ​ថា​ សម្ពាធ​ពី​ការ​ឡើង​ទម្ងន់​អាច​ជម្រុញ​អាស៊ីត​ក្រពះ​។​
* អង្គុយ​អោយ​ត្រង់ៈ​ វេជ្ជបណ្ឌិត​ វេន​ដែល​ ក្លាក​ស្តុ​ន​ដែល​ជា​សាស្ត្រាចារ្យ​រង​ និង​ជា​ប្រធាន​នៃ​កម្មវិធី​ហ្វឹកហ្វឺន​នៅ​ក្នុង​ការ​សិក្សា​ផ្នែក​ក្រពះ​ ពោះវៀន​ និង​ថ្លើម​នៅ​ឯ​សាកលវិទ្យាល័យ​ សាំង​ ល្វី​ស​ បាន​និយាយ​ថា​ នៅ​ពេល​ដែល​អ្នក​គេង​ក្នុងអំឡុងពេល​២​ ឬ​៣​ម៉ោង​ក្រោយ​ពី​ញ៉ាំ​អាហារ​,​ អាស៊ីត​ក្រពះ​មាន​ផ្លូវ​ដើម្បី​ចាល់​ឡើង​ចូល​មក​ក្នុង​បំពង់​អាហារ​របស់​ អ្នក​ និង​អោយ​ប៉ះពាល់​ទៅ​លើ​សរសៃវិញ្ញាណ​ដែល​បញ្ចប់​នៅ​ទីនោះ​ ដែល​នេះ​បណ្តាល​អោយ​មានការ​ឈឺចាប់​។​
* ការ​ញ៉ាំ​មុន​នឹង​ចូល​គេង​គឺ​មិន​ដែល​ជា​រឿង​ល្អ​នោះ​ទេ​។​អ្នក​អាច​ចៀសវាង ​ពី​ការ​មិន​រំលាយ​អាហារ​ប្រសិនបើ​អ្នក​ដាក់​ក្បាល​របស់​អ្នក​អោយ​រាង​ទេរ​ បន្តិច​ប្រហែលជា​១៥២,៤​មី​លី​ម៉ែត្រ​។​
* វេជ្ជបណ្ឌិត​ ក្លាក​ស្តុ​ន​បាន​និយាយ​ថា​ ដោយសារ​តែ​សម្លៀក​បំពាក់​ដែល​តឹង​ និង​ខ្សែក្រវាត់​ដែល​រឹប​អាច​រុញ​អាស៊ីត​ក្រពះ​ពី​ក្រពះ​ចូល​ទៅ​ក្នុង​បំពង់ ​អាហារ​បាន​,​ អ្នក​គួរតែ​គួរតែ​ចៀសវាង​ស្លៀក​នូវ​សម្លៀក​បំពាក់​បែប​នោះ​។​
នៅ​ពេល​ណា​ដែល​អ្នក​គួរ​ទៅ​ជួបនឹង​គ្រូពេទ្យ​
អ្នក​មានការ​ក្រហាយ​ទ្រូង​នេះ​ជាប់​រហូត​ប្រសិនបើ​អ្នក​កើត​មានការ​ក្រហាយ​ទ្រូង​នេះ​ភ្លាមៗ​,​ ឈឺទ្រូង​ខ្លាំង​,​ ព្យាបាល​វា​ដូច​ទៅ​នឹង​ការ​សង្គ្រោះ​បន្ទាន់​
តើ​រោគ​សញ្ញា​កំពុង​តែ​ប្រាប់​អ្នក​ពី​អ្វីខ្លះ​?
ជា​រឿយៗ​ការ​ក្រហាយ​ទ្រូង​គ្មាន​អ្វី​ជា​ជាង​ការ​ប្រកាស​អាស​ន្ត​ខុស​នោះ​ទេ ​។​ នេះ​ដោយសារ​តែ​ការ​ក្រហាយ​ទ្រូង​ភាគច្រើន​គឺជា​ការ​ចាល់​អាស៊ីត​ក្រពះ​ ត្រឡប់​ចូល​បំពង់​អាហារ​។​
ជា​ការ​ពិត​ណាស់​,​ ការ​ក្រហាយ​ទ្រូង​មិនមែន​ជា​ការ​ព្រួយបារម្ភ​ដ៏​ធំ​នោះទេ​។​
វេជ្ជបណ្ឌិត​ ចូ​ច​ ហែរ​រ៉េ​រ៉ា​ ដែល​ជា​សាស្ត្រាចារ្យ​រង​ខាង​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​អា​ឡា​បា​ម៉ា​ ខាងត្បូង​នៅ​ក្នុង​ម៉ូ​ប៊ែ​ល​ និង​ជា​សមាជិក​នៃ​សមាគម​​ក្រពះ​ពោះវៀន​អា​មេ​រិ​កបាន​និយាយ​ថា​ ខ្ញុំ​មិន​អាច​ប្រាប់​អ្នក​បាន​ទេ​ថា​តើ​មនុស្ស​ភាព​ច្រើន​សម្តែង​ឡើង​ យ៉ាងដូចម្តេច​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ដែល​អោយ​យើង​គិត​ថា​ពួក​គេ​ កំពុង​មានការ​ក្រហាយ​ទ្រូង​នៅ​ពេល​ដែល​ពួក​គេ​កំពុង​មាន​អាកា​រៈ​ស្រដៀង​នឹង ​ការ​គាំងបេះដូង​នោះ​។​ ប្រសិនបើ​វា​ហាក់ដូចជា​អ្នក​មានការ​ឈឺទ្រូង​ ឬ​ការ​ឈឺ​នោះ​មិន​ដូច​ទៅ​នឹង​ការ​ក្រហាយ​ទ្រូង​ដែល​អ្នក​ធ្លាប់​កើត​មាន​ពី​ មុន​នោះ​ទេ​,​ វា​អាច​ជា​ការ​គាំងបេះដូង​,​ ជា​ពិសេស​ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​ដទៃ​ទៀត​ដូច​ជា​ ដកដង្ហើម​ខ្លីៗ​,​ ឈឺ​នៅ​ដៃ​ខាងឆ្វេង​ ឬ​បែកញើស​។​
ការ​ក្រហាយ​ទ្រូង​ដោយសារ​តែ​បំពង់​អាហារ​របស់​អ្នក​ត្រូវ​បាន​កំពុង​លាប​ដោយ ​អាស៊ីត​។​ តើ​អាស៊ីត​អាច​ចាល់​ទៅ​បំពង់​អាហារ​បាន​ដោយ​របៀប​ណា​?​។ វា​មាន​ទ្វារ​មួយ​នៅ​ចន្លោះ​បំពង់​អាហារ​ និង​ក្រពះ​របស់​អ្នក​។​ ទ្វារ​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​សន្ទះ​បំពង់​អាហារ​ផ្នែក​ខាងក្រោម​ (lower​ esophageal​ sphincter),​ ហើយ​វា​បើក​ដើម្បី​អោយ​អាហារ​ចូល​ និង​បិទ​ទៅ​វិញ​ដើម្បី​ទុក​អាហារ​នៅ​ក្នុង​ក្រពះ​។​ ជួនកាល​សន្ទះ​បំពង់​អាហារ​ផ្នែក​ខាងក្រោម​បើក​ និង​អាស៊ីត​អាច​ចាល់​ឡើង​លើ​បាន​។​
កត្តា​ផ្សេងៗ​ជា​ច្រើន​អាច​អោយ​បើក​សារ​ជា​ថ្មី​នៃ​ទ្វារ​នេះ​។​ មាន​អាហារ​ជា​ច្រើន​ដែល​មិន​យល់​ស្រម​ជាមួយ​អ្នក​(​ផ្លែក្រូច​,​ សូកូឡា​,​ ជាតិ​ខ្លាញ់​ជាដើម​)​។​ ឬ​ញ៉ាំ​អាហារ​ជា​ច្រើន​នៃ​ច្រើន​ប្រភេទ​។​ (​ជា​ការ​ពិត​ណាស់​អ្នក​លើស​ទម្ងន់​មាន​ទំនោរ​ជា​មានការ​ក្រហាយ​ទ្រូង​ច្រើន ​ជាង​អ្នក​ស្គម​,​ នេះ​ប្រហែល​ដោយសារ​ពួក​គេ​ញ៉ាំ​ច្រើន​ពេក​)​។​ ជាតិ​កាហ្វេ​អ៊ី​ន​,​ ការ​ជក់បារី​ និង​សុរា​គឺជា​មូលហេតុ​ទូទៅ​ផង​ដែរ​។​ ថ្នាំ​មួយ​ចំនួន​អាច​បណ្តាល​អោយ​ឈឺ​នៅ​ពេល​ដែល​ត្រូវ​បាន​ញ៉ាំ​ជាមួយនឹង​ការ ​ទទួលទាន​អាហារ​។​ និង​ថ្នាំ​ផ្សេង​ទៀត​ដូច​ជា​ថ្នាំ​អាស្ពីរីន​គឺ​ធ្វើ​អោយ​ឈឺក្រពះ​។​ សូ​ម្បី​តែ​ពាក់​ខ្សែក្រវាត់​តឹង​ពេក​ក៏​អាច​អោយ​អាស៊ីត​ក្រពះ​ចាល់​ផង​ដែរ​ ។​ ការ​ក្រហាយ​ទ្រូង​គឺជា​ការ​ត្អូញត្អែរ​ទូទៅ​មួយ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​។​
វេជ្ជបណ្ឌិត​ អេ​ន​ដ្រូ​វ​ អេ​ច​ ស៊ូ​ល​ ដែល​ជា​សាស្ត្រាចារ្យ​ខាង​វេជ្ជសាស្ត្រ​ និង​ជា​ប្រធាន​នៃ​កម្មវិធី​ហ្វឹកហ្វឺន​រួ​រួម​គ្នា​សម្រាប់​ការ​សិក្សា​ពី​ ក្រពះ​ពោះវៀន​នៅ​ឯ​សាកលវិទ្យាល័យ​កាលី​ហ្វ​នា​ នៅ​ឯ​រដ្ឋ​ឡូ​ស​ អេ​ន​ជី​ឡែ​ស​ និង​ជា​ប្រធាន​ខាង​ផ្នែក​ក្រពះ​ពោះវៀន​នៅ​ឯ​មន្ទីរពេទ្យ​សហគមន៍​វេ​តេ​រេ​ន​ បាន​និយាយ​ថា​ ប្រសិនបើ​ការ​ក្រហាយ​ទ្រូ​វ​នេះ​មាន​ជាប់​រហូត​ និង​អ្នក​មិន​អាច​ញ៉ាំ​អ្វី​បាន​នោះ​ទេ​,​ វា​អោយ​ជា​រោគ​សញ្ញា​នៃ​ការ​ដំបៅ​។​ ឬ​វា​ក៏​អាច​ជា​លទ្ធផល​នៃ​ជំងឺ​ក្លន​ក្រពះ​ដែល​ផ្នែក​តូច​មួយ​នៃ​ក្រពះ​របស់ ​អ្នក​បាន​ជ្រៀត​ឡើង​តាម​ការ​បើក​របស់​សន្ទះ​ទ្រូង​ផង​ដែរ​។​
ការ​បន្ធូរបន្ថយ​នូវ​រោគ​សញ្ញា
ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​ផ្សេងៗ​ដែល​អ្នក​ធ្លាប់​ជួប​ការ​ក្រហាយ​ទ្រូង​ នោះ​,​ សូម​ស្វែងរក​ការ​ជួយ​ជា​បន្ទាន់​។​ ដូច​គ្នា​ដែរ​,​ ប្រសិនបើ​ការ​លេបថ្នាំ​ដែល​ប្រឆាំង​នឹង​អាស៊ីត​ដែល​លក់​លើ​ទីផ្សារ​មិន​ បន្ថយ​នូវ​ការ​ក្រហាយ​ក្នុងអំឡុងពេល​១៥​នាទី​ទេ​នោះ​,​ អ្នក​គួរតែ​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​មើល​។​
អ្នក​គួរតែ​ជួបនឹង​គ្រូពេទ្យ​ប្រសិនបើ​ការ​ក្រហាយ​ទ្រូង​របស់​អ្នក​គឺ​ រ៉ាំរ៉ៃ​ ឬ​ក្រពះ​របស់​អ្នក​ងាយ​ទទួល​អារម្មណ៍​ថា​ឈឺ​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​អី​នោះ​។​ គាត់​នឹង​វាយតម្លៃ​ថា​អ្នក​អាច​មាន​ជា​ដំបៅ​ ឬ​ជំងឺ​ក្លន​ក្រពះ​។​ ជំងឺ​ទាំង​ពីរ​នេះ​អាច​ត្រូវ​បាន​ព្យាបាល​ដោយ​ការ​លេបថ្នាំ​ ទោះជា​ជួនកាល​ការ​វះកាត់​គឺជា​រឿង​ដែល​ចាំបាច់​ក៏​ដោយ​។​
ប៉ុន្តែ​ប្រសិនបើ​វា​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ អ្នក​ធ្លាប់​មាន​ក្រហាយ​ទ្រូង​ និង​អ្នក​កំពុង​តែ​មាន​វា​ម្តងទៀត​នោះ​,​ ទាំងនេះ​ជា​អ្វី​ដែល​អ្នក​អាច​ធ្វើ​។​
លេបថ្នាំ​ប្រឆាំង​នឹង​អាស៊ីតៈ​ វេជ្ជបណ្ឌិត​ ហែរ​រេ​រ៉ា​បាន​និយាយ​ថា​ ថ្នាំ​ប្រឆាំង​អាស៊ីត​ភាគច្រើន​ផ្សំ​ឡើង​ពីសារ​ធាតុគីមី​ដែល​ស្រូប​យក​ អាស៊ីត​ក្រពះ​បាន​យ៉ាងច្រើន​ និង​ឆាប់រហ័ស​។​វេជ្ជបណ្ឌិត​ ហែរ​រេ​រ៉ា​បាន​និយាយ​ថា​ ការ​ផឹក​ទឹកដោះគោ​ដែល​ត្រជាក់ៗ​ពី​៧០​ ទៅ​៩០​មី​លី​លី​ត្រ​អាច​បន្សាប​នូវ​ជាតិ​អាស៊ីត​បាន​។​ ប្រសិនបើ​អ្នក​មិន​មាន​ទឹកដោះគោ​ទេ​នោះ​,​ ព្យាយាម​ជាមួយ​ទឹក​ត្រជាក់​។​ គាត់​បាន​និយាយ​ថា​ វា​ប្រហែលជា​អាច​សម្អាត​ជាតិ​អាស៊ីត​ចេញពី​បំពង់​អាហារ​របស់​អ្នក​បាន​ បណ្តោះ​អាស​ន្ត​ដែរ​។​តាមដាន​នូវ​ថ្នាំៈ​ វេជ្ជបណ្ឌិត​ ស៊ូ​ល​បាន​និយាយ​ថា​ ថ្នាំ​មួយ​ចំនួន​អាច​បណ្តាល​អោយ​ផលិត​នូវ​អាស៊ីត​ក្រពះ​ឡើង​ខ្ពស់​។​ ថ្នាំ​ទាំងនោះ​រួម​មាន​ ថ្នាំ​អាស្ពីរីន​,​ ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​មិនមែន​ជា​ស្តេ​រ៉ូ​អ៊ី​ត​,​ ថ្នាំ​បេះដូង​ និង​ថ្នាំ​រក្សា​សម្ពាធ​ឈាម​មួយ​ចំនួន​។​ វេជ្ជបណ្ឌិត​ ហែរ​រេ​រ៉ា​បាន​និយាយ​ថា​ វា​ដូច​មិន​ទំនង​ទេ​ថា​ការ​លេបថ្នាំ​នោះ​តែឯង​នឹង​ផ្តល់​អោយ​អ្នក​ក្រហាយ​ ទ្រូង​នោះ​។​ ប៉ុន្តែ​ប្រសិនបើ​អ្នក​ធ្លាប់​មានការ​ក្រហាយ​ទ្រូង​នោះ​រួច​ហើយ​នោះ​,​ ថ្នាំ​ទាំងនេះ​អាច​ជម្រុញ​អ្នក​មានការ​ក្រហាយ​ទ្រូង​នេះ​រយៈពេល​ខ្លី​ តែ​ញឹកញាប់​។​ប្រសិនបើ​អ្នក​ទើបតែ​មានការ​ក្រហាយ​ទ្រូង​នេះ​ថ្មីៗ​នោះ​ទេ​,​ សូម​ធ្វើ​តារាង​នៃ​ថ្នាំ​ ដែល​អ្នក​ទើបតែ​លេប​ថ្មីៗ​នេះ​ និង​បង្ហាញ​វា​ទៅ​គ្រូពេទ្យ​របស់​អ្នក​។​ គ្រូពេទ្យ​អាច​នឹង​សំណូមពរ​អោយ​មាន​ជម្រើស​ផ្សេង​ទៀត​។​បញ្ចុះទម្ងន់ៈ​ វេជ្ជបណ្ឌិត​ ស៊ូ​ល​បាន​និយាយ​ថា​ សម្ពាធ​ពី​ការ​ឡើង​ទម្ងន់​អាច​ជម្រុញ​អាស៊ីត​ក្រពះ​។​អង្គុយ​អោយ​ត្រង់ៈ​ វេជ្ជបណ្ឌិត​ វេន​ដែល​ ក្លាក​ស្តុ​ន​ដែល​ជា​សាស្ត្រាចារ្យ​រង​ និង​ជា​ប្រធាន​នៃ​កម្មវិធី​ហ្វឹកហ្វឺន​នៅ​ក្នុង​ការ​សិក្សា​ផ្នែក​ក្រពះ​ ពោះវៀន​ និង​ថ្លើម​នៅ​ឯ​សាកលវិទ្យាល័យ​ សាំង​ ល្វី​ស​ បាន​និយាយ​ថា​ នៅ​ពេល​ដែល​អ្នក​គេង​ក្នុងអំឡុងពេល​២​ ឬ​៣​ម៉ោង​ក្រោយ​ពី​ញ៉ាំ​អាហារ​,​ អាស៊ីត​ក្រពះ​មាន​ផ្លូវ​ដើម្បី​ចាល់​ឡើង​ចូល​មក​ក្នុង​បំពង់​អាហារ​របស់​ អ្នក​ និង​អោយ​ប៉ះពាល់​ទៅ​លើ​សរសៃវិញ្ញាណ​ដែល​បញ្ចប់​នៅ​ទីនោះ​ ដែល​នេះ​បណ្តាល​អោយ​មានការ​ឈឺចាប់​។​ការ​ញ៉ាំ​មុន​នឹង​ចូល​គេង​គឺ​មិន​ដែល​ជា​រឿង​ល្អ​នោះ​ទេ​។​អ្នក​អាច​ចៀសវាង ​ពី​ការ​មិន​រំលាយ​អាហារ​ប្រសិនបើ​អ្នក​ដាក់​ក្បាល​របស់​អ្នក​អោយ​រាង​ទេរ​ បន្តិច​ប្រហែលជា​១៥២,៤​មី​លី​ម៉ែត្រ​។​វេជ្ជបណ្ឌិត​ ក្លាក​ស្តុ​ន​បាន​និយាយ​ថា​ ដោយសារ​តែ​សម្លៀក​បំពាក់​ដែល​តឹង​ និង​ខ្សែក្រវាត់​ដែល​រឹប​អាច​រុញ​អាស៊ីត​ក្រពះ​ពី​ក្រពះ​ចូល​ទៅ​ក្នុង​បំពង់ ​អាហារ​បាន​,​ អ្នក​គួរតែ​គួរតែ​ចៀសវាង​ស្លៀក​នូវ​សម្លៀក​បំពាក់​បែប​នោះ​។​

ចែករំលែកទៅកាន់មិត្ដភក្ដិ

Twitter Delicious Facebook Digg Stumbleupon Favorites More