អាការៈស្ពឹកមាត់អាចជារំខានមួយ ប្រសិនបើអ្នកចង់បរិភោគចំណីអាហារ ឬ ចង់សន្ទនាជាមួយនរណាម្នាក់។ ជាសំណាងអាក្រក់ អ្នកមិនអាចបំបាត់ភាពស្ពឹកបានទាំងស្រុងក្នុងពេលភ្លាមៗនោះទេ វានឹងបាត់ទៅដោយខ្លួនឯងក្នុងមួយរយៈពេល។ ប៉ុន្តែអ្នកអាចសម្រួលភាពស្ពឹកបានដោយអនុវត្តតាមវិធីសាស្ត្រ ដូចខាងក្រោម៖
- ម៉ាស្សាស្បែកជុំវិញមាត់របស់អ្នក និង ម៉ាស្សាក្នុងចលនាជារង្វង់ត្រង់អញ្ចាញធ្មេញនិងចង្ការ។
- បរិភោគរបស់ទន់ដែលអ្នកមិនចាំបាច់ទំពារ ដូចជា ទឹកដោះគោជូរ ឬ ទឹកផ្លែឈើក្រឡុក។ បរិភោគយឺតៗ និងប្រយ័ត្នប្រយែង។
- អ្នកគួរគេង ព្រោះការគេងអាចជួយមិនឱ្យអ្នកគិតពីភាពស្ពឹក និងជួយឱ្យពេលវេលាស្ពឹកកន្លងហួសទៅ។
- សំខាន់បំផុត អ្នកគួរតែចាំវាបាត់ស្ពឹកដោយខ្លួនឯង។ ភាពស្ពឹកនឹងបាត់ទៅដោយខ្លួនឯងក្នុងរយៈពេលប្រហែលជា ២ ម៉ោង។ ការបាត់ភាពស្ពឹកមុនពេលកំណត់ អាចធ្វើឱ្យអ្នកមានអារម្មណ៍ឈឺចាប់ដែលបន្សល់ពីការធ្វើធ្មេញ ដែលធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍ពិបាកជាងភាពស្ពឹកទៅទៀត។
- ប្រសិនបើភាពស្ពឹកមិនបាត់ក្នុងរយៈពេលយូរជាង ៣ ឬ ៤ ម៉ោង អ្នកត្រូវពិភាក្សាជាមួយពេទ្យធ្មេញ ឬ គ្រូពេទ្យ ដើម្បីឱ្យគាត់ជួយស្វែងរកមូលហេតុ។